
ចិន៖ប្រជាជននៅទូទាំងប្រទេសចិន កាលពីថ្ងៃទី ១០ កញ្ញា បាននាំគ្នាជួបជមប្រារព្ធនូវពិធី«បុណ្យសែនព្រះខែ»ដែលជាពិធីបុណ្យពាក់កណ្តាលសរទរដូវព្រៃណីរបស់ចិន។ក្នុងកម្មវិធីបុណ្យនោះ គឺឃើញមានការៀបចំតុបតែងនូវសកម្មភាពចម្រុះពណ៌ជាច្រើនចាប់ពីទំនៀមទម្លាប់ប្រពៃណីរហូតដល់ដំណើរកម្សាន្តនាពេលថ្មីៗនេះ។
ចាប់ពីច្រាំងទន្លេ Wusuli ក្នុងខេត្ត Heilongjiang ដល់ Crescent Spring ក្នុងខេត្ត Gansu ភាគពាយ័ព្យនៃប្រទេសចិន និងតាមតំបន់ជាច្រើនផ្សេងទៀត ក្រុមគ្រួសារជាច្រើនក្នុងប្រទេសចិន បានជួបជុំគ្នា ចែករំលែកភាពសប្បាយរីករាយដោយកោតសរសើរភាពស្រស់ស្អាតរបស់ព្រះច័ន្ទពេញវង់។
ភ្ញៀវទេសចរបានឆ្លៀតឱកាសពិសេសនេះ ដើម្បីមើលជំនោរពេលយប់នៃទន្លេ Qiantang ក្រោមពន្លឺព្រះច័ន្ទ ខណៈប្រជាជនមួយចំនួនទៀត បានរៀបចំនូវទំនៀមទម្លាប់ប្រពៃណីបុរាណ នៅក្នុងពិធីបុណ្យនានា ដូចជាការតាំងពិពណ៌ និង បង្ហោះគោមជាដើម។
ក្នុងពិធីបុណ្យសែនព្រះខែនេះ ភ្ញៀវទេសចរណ៍ អាចទស្សនាការសម្តែងវប្បធម៌ប្រពៃណីសាកល្បងនំព្រះខែ ដែលប្រជាជនផលិតនៅក្នុងស្រុកដែលញាំងឱ្យភ្ញៀវទេសចរមានអារម្មណ៍ល្អ។នៅទីក្រុងផ្សេងទៀត មនុស្សម្នា បានបោះជំរុំ ឡើងភ្នំ នៅពេលដែលព្រះច័ន្ទពេញបូណ៌មីនៅរដូវស្លឹកឈើជ្រុះ បានបញ្ចេញពន្លឺខ្ពស់នៅលើមេឃ។
នៅទីក្រុង Ordos នៃភាគខាងជើងប្រទេសម៉ុងហ្គោលីខាងក្នុងនៃប្រទេសចិន ការបង្ហាញយន្តហោះគ្មានមនុស្សបើក និង ការបង្ហាញកាំជ្រួចត្រូវបានរៀបចំឡើង និង បានផ្ញើពរជ័យដល់អ្នកក្នុងស្រុក និង អ្នកទស្សនា នានា។
អ្នកទេសចរបាននិយាយថា "ការផ្លាស់ប្តូរដ៏អស្ចារ្យបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយងាយស្រួលនៅទីនេះអាចឱ្យដឹងអំពីទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៅតាមដងទន្លេ Yellow River និង ប្រវត្តិសាស្រ្ត និងវប្បធម៌ក្នុងតំបន់។
តែយ៉ាងណាក៏ដោយ ពិធីបុណ្យសែននំព្រះខែនេះ បានរៀបចំឡើងនៅតាមកន្លែងទេសភាពទាំងអស់នៅទូទាំងប្រទេសចិន ជាមួយទៅនឹងការអនុវត្តការការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនចិនទាំងមូល៕