ចិន៖ នៅទីក្រុងប៉េកាំងប្រទេសចិនចាប់ផ្តើមមានការផ្ទុះជំងឺកូវីដ១៩សារឡើងវិញ នៅថ្ងៃទី១៣ម្សិលមិញនេះ រកឃើញករណីថ្មីនៃជំងឺរលាកសួតកូវីដ១៩ចំនួន៣៧ករណីទៀត ក្នុងនោះមានមួយករណីជាករណីឆ្លងមិនមានរោគសញ្ញា។
យោងតាមរបាយការណ៏របស់គណៈកម្មាធិការសុខាភិបាលរដ្ឋធានីប៉េកាំងដែលចេញនៅនេះបានអោយដឹងថា គិតត្រឹមថ្ងៃទី១៣មិថុនា នៅទីក្រុងប៉េកាំងរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤៦៣នាក់ ហើយចំនួនអ្នកជាសះស្បើយមាន៤១១នាក់ កំពុងទទួលការព្យាបាលមានចំនួន៤៣នាក់ និងស្លាប់៩នាក់។
សូមបញ្ចាក់ថា នៅថ្ងៃទី ១១និងទី១២ ខែមិថុនា នៅខណ្ឌXicheng និង ខណ្ឌFengtai ទីក្រុងប៉េកាំងប្រទេសចិន បានរកឃើញករណីថ្មីនៃជំងឺរលាកសួតកូវីដ១៩ ចំនួន៧ករណី។ បច្ចុបន្ប តំបន់ខ្លះនៃទីក្រុងប៉េកាំងបានអាជ្ញាធរដាក់ជាតំបន់គ្រោះថ្នាក់កំរិតមធ្យម ដែលមានការរិតបន្ទឹងខ្លាំងជាងតំបន់ផ្សែងទៀត។ហើយផ្សារបោះដុំ និងសាលារៀនមួយចំនួននៅទីក្រុងប៉េកាំង ត្រូវបានបិទជាបណ្តោះអាសន្ន។