ហ្សាការតា៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ Papua ក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃសៅរ៍នេះ ខណៈពុំទាន់មានការព្រមានបង្កទៅជារលកយក្សស៊ូណាមិនោះទេ ។
យោងតាមសារព័ត៌មានក្នុងប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ការរញ្ជួយដីនេះបានវាយប្រហារចម្ងាយប្រហែល ២៦២ គីឡូម៉ែត្រពីខាងកើតទៅភាគឦសាននៃទីក្រុង Biak ក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងជម្រៅ ១៦គីឡូម៉ែត្រ ដោយមិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាតឬអ្នករងរបួសនោះទេ។
គួរបញ្ជាក់ថានាព្រឹកថ្ងៃសៅរ៍នេះ គ្រោះរញ្ជួយដីកម្រិត ៦.១ រិចទ័រ ៥.៩ និង ៥.៥រ៉ិចទ័រ បានវាយប្រហារនៅជិតទីតាំងដូចៗគ្នា។ ប្រទេសឥណ្ឌូណេស៊ីស្ថិតក្នុង "រង្វង់ភ្លើងប៉ាស៊ីហ្វិក" ដែលជាកន្លែងដែលបន្ទះ tectonic ផ្សេងគ្នានៃសំបកផែនដីជួប គ្នានិងបង្កើតសកម្មភាពរញ្ជួយជាញឹកញាប់៕