ចិន៖នៅថ្ងៃទី ១៣ ខែ មិថុនានេះ គឺជាទិវាបេតិកភណ្ឌវប្បធម៌និងធម្មជាតិនៃប្រទេសចិន។ប្រទេសចិនមានបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌធម្មជាតិ ដ៏សម្បូរ។ យោងតាមផែនការនៃក្រសួងវប្បធម៌ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំនេះ សកម្មភាពឃោសនានិងបង្ហាញ នូវបេតិកភណ្ឌវប្បធម៌អរូបីជាង ៣.៧០០ បានត្រូវធ្វើឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេសចិន និងបញ្ចាំងភាពយន្តឯកសារនិងវីដេអូតាមអនឡាញដែលពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌អរូបី ជាង ១៦០០ ។ រំពឹងថា សាធារណជនអាចយកចិត្តទុកដាក់និងចូលរួមក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី ចែករំលែកនូវសមិទ្ធិផលនៃការការពារ បេតិកភណ្ឌវប្បធម៌អរូបី ។
ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិននៅបានរួមសហការជាមួយអង្គភាពនិងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកមួយចំនួន ដើម្បីរៀបចំសកម្មភាព“ ពិធីបុណ្យទិញទំនិញបេតិកភណ្ឌវប្បធម៌អរូបី ” ។គិតដល់ថ្ងៃទី ១១ ខែ មិថុនា មានហាងលក់ទំនិញជិត ៦៥០០ ទូទាំងប្រទេសបានចូលរួមពិធីបុណ្យទិញឥទំនិញនេះ ។ ក្នុងចំណោមនោះ មានផលិតផលបេតិកភណ្ឌវប្បធម៌អរូបីជាង ៨ ម៉ឺន ប្រភេទដែលពាក់ព័ន្ធនឹងគម្រោងបេតិកភណ្ឌវប្បធម៌អរូបីគ្រប់កម្រិតប្រមាណ ៤៥០០ ។
យើងបានដឹងថា ប្រទេសកម្ពុជាក៏មានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនដែរ មនុស្សគ្រប់រូបមានទំនួលខុសត្រូវក្នុងការការពារកេរ្តិ៍ដំណែល ។ចូរយើងរួមគ្នាការពារកេរ្តិ៍ដំណែលនិងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទទួលបន្តនិងពង្រីកវប្បធម៌ជនជាតិដ៏ល្អប្រសើររបស់ចិននិងកម្ពុជា។អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន។