Yearendyearend1140x150

ពូទីន ផ្ញើសាររំលែកទុក្ខដល់ការយាងចូលទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំរុស្សីចួបជាមួយ ម្ចាស់ក្សត្រី Elizabeth IIនៃចក្រភពអង់គ្លេស កាលពីកន្លទៅ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើការរំលែកទុក្ខរបស់លោកចំពោះការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ក្នុងជន្មាយុ៩៦វស្សា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត អ៊ែរតេ។

បើតាមមេដឹកនាំរុស្សីរូបនេះបានថ្លែងថា "ខ្ញុំសុំចូលរួមរំលែកទុក្ខដោយស្មោះទៅកាន់សមាជិកនៃគ្រួសាររាជវង្សនិងប្រជាជនទាំងអស់នៃចក្រភពអង់គ្លេស"ក្នុងការបាត់បង់ម្ចាស់ក្សត្រី Elizabeth II។

គួរបញ្ជាក់ថាម្ចាស់ក្សត្រី Elizabeth II បានសោយទិវង្គតនៅឯគេហដ្ឋានស្កុតឡេន Balmoral Castle ក្នុងព្រះជន្ម ៩៦ ព្រះវស្សា។ ព្រះនាងជាស្តេចដែលកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេសជាមួយនឹងការសោយរាជ្យ ៧២ ឆ្នាំ។ ព្រះមហាក្សត្រិយានីត្រូវបានគេដាក់ឱ្យស្ថិតនៅក្រោម "ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ" មិនយូរប៉ុន្មានមុនពេលព្រះសោយទិវង្គតខណៈពេលដែលរាជវង្សជាន់ខ្ពស់បានប្រញាប់ប្រញាល់ទៅកន្លែងដែលទ្រង់សោយទិវង្គតភ្លាមៗ។

ព្រះមហាក្សត្រិយានីត្រូវបានស្នងរាជ្យបន្តដោយកូនប្រុសច្បងរបស់ព្រះនាងគឺអតីតព្រះអង្គម្ចាស់ Charles ដែលមានអាយុ ៧៣ ឆ្នាំដែលបានជ្រើសរើសរក្សាព្រះនាម Charles III សម្រាប់តំណែងផ្លូវការរបស់គាត់នាពេលខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង