Yearendyearend1140x150

កូរ៉េខាងជើងព្រមាន«លទ្ធភាពប្រើនុយក្លេអ៊ែរ»ប្រសិនបើប្រទេសរបស់ខ្លួនរងការគំរាមគំហែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងទៅកាន់សភារបស់ប្រទេសលោក ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានចេញឯកសារបង្ហាញពីវិធីសាស្រ្តរបស់ខ្លួនចំពោះសង្គ្រាមនុយក្លេអ៊ែរ ដោយព្រមានថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់នុយក្លេអ៊ែរនោះទេ ប្រសិនបើប្រទេសនេះយល់ឃើញថាមានការគំរាមកំហែងដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ឬ "គោលដៅយុទ្ធសាស្ត្រសំខាន់" របស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍ស្តីពី "គោលនយោបាយកម្លាំងនុយក្លេអ៊ែរនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ" ត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) នាថ្ងៃសុក្រនេះ ដោយកត់សម្គាល់ថា រដ្ឋាភិបាលចាត់ទុកអាវុធនុយក្លេអ៊ែរជា "ជម្រើសចុងក្រោយ" សម្រាប់ទប់ទល់ការគំរាមគំហែងភ្លាមៗ។

បើតាមឯកសារគោលនយោបាយបានបន្តកត់សម្គាល់ថា ទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមការវាយប្រហារ "ដោយស្វ័យប្រវត្តិ និងភ្លាមៗ" ប្រសិនបើមន្ត្រីជឿថា "ប្រព័ន្ធបញ្ជា និងការគ្រប់គ្រងសម្រាប់កម្លាំងនុយក្លេអ៊ែរជាតិស្ថិតក្នុងគ្រោះថ្នាក់ ដោយសារការវាយប្រហារដោយកងកម្លាំងអរិភាព"របស់ប្រទេសណាមួយ។

ដោយឡែកមន្ត្រីលោកខាងលិចបានព្យាករណ៍ម្តងហើយម្តងទៀតនូវការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលជិតមកដល់ក្នុងប៉ុន្មានខែថ្មីៗនេះដោយអះអាងថាយោធាកំពុងរៀបចំដើម្បីធ្វើការសាកល្បងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ទោះបីជាមិនមានការប្រកាសជាផ្លូវការក៏ដោយ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានប្តេជ្ញាជំរុញអាវុធបរមាណូរបស់ប្រទេសលោក “ក្នុងល្បឿនដ៏លឿនបំផុត” ហើយបានទទូចថា យោធាត្រូវតែត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយនុយក្លេអ៊ែរប្រឆាំងនឹងមហាអំណាចបរទេស “អរិភាព” នៅពេលចាំបាច់ជាទីបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង