Yearendyearend1140x150

កម្ពុជាបញ្ជូនពលករ«វៀតណាម១២នាក់ត្រឡប់ទៅវិញ»ក្រោយគេបោកមកធ្វើការនៅខ្មែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពលករ​វៀតណាម​មួយ​ក្រុម​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត An Giang ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២២/ រូបភាព៖ VN Express

ហូជីមិញ៖ ក្រសួងការបរទេសវៀតណាមបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ពលករវៀតណាមចំនួន ១២ នាក់ដែលត្រូវបានគេបោកបញ្ឆោតឲ្យមកធ្វើការនៅប្រទេសកម្ពុជាក្រោមហេតុផលទទួលបានប្រាក់ចំណូលច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីការធ្វើមាតុភូមិនិវត្តន៍នៅក្នុងកិច្ចប្រជុំសារព័ត៌មាននោះទេ។ លោកបន្តថា វៀតណាមបានឆ្លើយតបនឹងសំណួរអំពីវិធានការការពារពលរដ្ឋចំពោះពលករវៀតណាមដែលបោកបញ្ឆោតឲ្យក្លាយជាពលករខុសច្បាប់នៅកម្ពុជា។ លោកថា វៀតណាមបានសហការជាមួយកម្ពុជាដើម្បីនាំយកមនុស្សជាង ៦០០ នាក់មកវិញដោយសុវត្ថិភាព។

នៅក្នុងកិច្ចប្រជុំសារព័ត៌មានមួយទៀតកាលពីចុងខែមុន ក្រសួងការបរទេសវៀតណាមបាននិយាយថា កម្ពុជាបានបញ្ចប់នីតិវិធីធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលករវៀតណាមចំនួន ២៥ នាក់ក្នុងនោះមាន ១១នាក់ត្រូវបានសង្គ្រោះពីកាស៊ីណូមួយក្នុងខេត្តកណ្តាលកាលពីខែកន្លងទៅដោយក្នុងមានពលរដ្ឋវៀតណាមប្រមាណ៤០នាក់ចាញ់បោកមេខ្យល់ឲ្យមករកស៊ីនៅកម្ពុជា។

លោក Viet បន្ថែមថា អាជ្ញាធរកម្ពុជាក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅក្នុងប្រទេសផងដែរ ដោយបន្ថែមថា ជនរងគ្រោះជាញឹកញាប់ត្រូវបានទាក់ទាញដោយការសន្យានៃការងារងាយស្រួលជាមួយនឹងប្រាក់ខែខ្ពស់។ អាជ្ញាធរវៀតណាមបាននិយាយមុននេះបន្តិចថា ជនជាតិវៀតណាមរាប់ពាន់នាក់ប្រហែលជាត្រូវបានជួញដូរមកកម្ពុជា ដើម្បីកេងប្រវ័ញ្ច បង្ខំឱ្យធ្វើការក្នុងលក្ខខណ្ឌដ៏លំបាកសម្រាប់សំណងតិចតួច។

ជាមួយគ្នានេះដែរ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងកាលពីចុងខែមុនថា អាជ្ញាធរកម្ពុជាបានត្រួតពិនិត្យករណីជួញដូរមនុស្សចំនួន ៨៧ ករណីចាប់តាំងពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី ២០ ខែសីហា ហើយ ១៧ ករណីត្រូវបានបញ្ជូនទៅតុលាការ។ សម្តេច ខេង ថ្លែងថា ជនរងគ្រោះដោយការជួញដូរមនុស្សមានចំនួន ៨៦៥ នាក់ ត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះតាំងពីដើមឆ្នាំនេះមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង