Yearendyearend1140x150

រុស្សីបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ«គោលបំណងថែរក្សាសន្តិភាព»ជាមួយសម្ព័ន្ធមិត្តខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មូស្គូ៖ រុស្សីបើធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ Vostok ២០២២ដែលមានការចូលរួមពីបណ្តាលប្រទេសម្ព័ន្ធមិត្តមួយចំនួន សមយុទ្ធនេះធ្វើឡើងចំពេលដែលភាពតានតឹងជាមួយរុស្សី នឹងសម្ព័ន្ធមិត្តអាម៉េរិកកំពុតតែខិតចូលបន្ទាត់ប្រកាសអាសន្ន។

បើតាមអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Alexander Fomin បានឲ្យដឹងថាសមយុទ្ធយោធា "Vostok (East) ២០២២" មានគោលបំណងរក្សាសន្តិភាព និងការពារផលប្រយោជន៍ជាតិ។ លោកបន្តថាសមយុទ្ធនេះបានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍មុនក្នុងប្រទេសរុស្ស៊ីដោយមានកងទ័ពមកពីប្រទេសផ្សេងៗទៀតរួមមានចិន អាល់ហ្សេរី ឥណ្ឌា បេឡារុស តាជីគីស្ថាន និងម៉ុងហ្គោលី ចូលរួម។

កងទ័ពភាគខាងកើតរបស់រុស្សីក៏បានចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ ខណៈដែលកងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជូនទាហានប្រហែល ២,០០០នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ប្រទេសចិនបានសង្កត់ធ្ងន់ថា ការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធនេះ មិនមានអ្វីពាក់ព័ន្ធនឹងស្ថានភាពក្នុងតំបន់ ឬអន្តរជាតិនាពេលបច្ចុប្បន្ននោះទេ ខណៈដែលរុស្ស៊ីបាននិយាយជាសាធារណៈថា សមយុទ្ធនេះគឺដើម្បីពង្រឹងវិស័យយោធារុស្សីជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនតែប៉ុណ្ណោះ។

សម្រាប់លោក Alexander Fomin "សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់មេបញ្ជាការដើម្បីគ្រប់គ្រងក្រុមចម្រុះនៃកងកម្លាំង ដើម្បីទប់ទល់ការឈ្លានពានពីទិសខាងកើត រក្សាសន្តិភាព និងការពារផលប្រយោជន៍"របស់ប្រទេសរុស្សី។

សមយុទ្ធនេះចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា សមយុទ្ធនេះត្រូវបានដំណើរការជាបួនដំណាក់កាលគឺ ការដាក់ពង្រាយកងទ័ព ការធ្វើផែនការយុទ្ធនាការរួមគ្នា ការអនុវត្តយុទ្ធនាការរួម និង ការដកថយ ដែលដឹកនាំដោយអាជ្ញាធរបញ្ជាការយុទ្ធនាការរួមគ្នាដែលបង្កើតឡើងដោយប្រទេសដែលចូលរួម។

គួរបញ្ជាក់ថាសមយុទ្ធយោធា Vostok ជាសមយុទ្ធយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមសមយុទ្ធទាំងបួនរបស់កងទ័ពរុស្ស៊ី ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធសមយុទ្ធរបស់រុស្ស៊ី។សមយុទ្ធ Vostok ២០២២កំពុងប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ និងដែនទឹកចំនួន ១៣ នៃស្រុកយោធាភាគខាងកើតក្នុងប្រទេសរុស្ស៊ី ដោយមានការចូលរួមពីកងទ័ពជាង ៥០,០០០ នាក់ និងសម្ភារៈយោធាចំនួន ៥,០០០បំណែក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង