Yearendyearend1140x150

Toyota បោះទុនជាង៣៦លានដុល្លារបង្កើត«រោងចក្រដំឡើងរថយន្ដ»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«រោងចក្រដំឡើងរថយន្ដ»នៅប្រទេសជប៉ុន។

ភ្នំពេញ៖ ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន គឺតូយ៉ូតា (Toyota) បានបោះទុននិយោគសរុបជាង ៣៦ លានដុល្លារ បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ដរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។គម្រោងនេះនឹងបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅកម្ពុជាផងដែរ។

យោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នេះបានបញ្ជាក់ថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាបពរ ជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ផ្សេងទៀត ក្នុងទុនវិនិយោគសរុបជាង ៤០លានដុល្លារអាម៉េរិក។ជាគម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និង គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិកជាដើម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង