Yearendyearend1140x150

គយចិនទទួលស្គាល់ចម្ការមៀនចំនួន៧៤និងរោងចក្រវេចខ្ចប់៨របស់កម្ពុជាសម្រាប់នាំចេញទៅចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ Sakhon Veng)

ភ្នំពេញ៖ អគ្គរដ្ឋបាលគយនៃប្រទេសចិន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចទទួលស្គាល់នូវចម្ការមៀនចំនួន៧៤កន្លែង និង រោងចក្រវេចខ្ចប់ចំនួន៨របស់កម្ពុជា សម្រាប់នាំចេញផ្លែមៀនចូលទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និង ទទួលស្គាល់ដោយ គយចិន ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និង មែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាម អនាម័យដូចមានចែងក្នុងពិធីសារ។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។

ផ្លែមៀនស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង