Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ពូទីនចោទលោកខាងលិចថា"រក្សាសណ្តាប់ធ្លាប់ពិភពលោកចាស់ ដើម្បីតែប្រយោជន៍ខ្លួនឯង"

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំរុស្សីលោក វ្ល៉ាឌីមៀ ពូទីន

មូស្គូ៖ មេដឹកនាំរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានអត្ថាធិប្បាយអំពីវិបត្តិដែលកំពុងកើតឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលគាត់បានសន្មតថាជាការមើលឃើញខ្លីរបស់ឥស្សរជនលោកខាងលិច។ យោងតាមលោក ពូទីន លោកគូសបញ្ជាក់ថាលោកខាងលិចកំពុងព្យាយាមក្តោបក្តាប់អំណាចពិភពនឹងធ្វើយ៉ាងណាឲ្យប្រទេសរុស្សីចុះខ្សោយទាំងសេដ្ឋកិច្ច នឹងនយោបាយការបរទេស។

លោកពូទីនបាននិយាយថាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយមិនដូចផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ១៩ នោះទេ ភាពចលាចលបច្ចុប្បន្នគឺជាលទ្ធផលនៃការសម្រេចចិត្តប្រកបដោយមនសិការដែលធ្វើឡើងដោយប្រទេសលោកខាងលិច។ លោកបន្តថាទោះបីជានេះមិនមែនជារឿងថ្មីក៏ដោយ ប៉ុន្តែស្ថានភាពបច្ចុប្បន្នត្រូវបានសម្គាល់ដោយកាលៈទេសៈពិសេស សហរដ្ឋអាមេរិកកំពុងបាត់បង់ឥទ្ធិពលរបស់ខ្លួននៅក្នុងសេដ្ឋកិច្ច និងនយោបាយពិភពលោក ដែលជា "ការផ្លាស់ប្តូរធាតុអាកាស" នឹងកំដៅផែនដីដូចច្នេះអាម៉េរិកធ្វើគ្រប់បែបយ៉ាងដើម្បីបន្តពង្រីកអំណាចរបស់ខ្លួន។

សម្រាប់ពូទីន "បណ្តាប្រទេសលោកខាងលិចចង់រក្សាសណ្តាប់ធ្នាប់ពិភពលោកចាស់ ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេតែប៉ុណ្ណោះ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាអនុវត្តតាម "ច្បាប់" ដែលពួកគេបានបង្កើតដោយខ្លួនឯង ហើយពួកគេតែងតែបំពាន ឬផ្លាស់ប្តូរដើម្បីផលប្រយោជន៍របស់ពួកគេ" ។

លោកបានបន្ថែមថា ការតស៊ូពីប្រទេសផ្សេងទៀត ធ្វើឲ្យឥស្សរជនលោកខាងលិចច្រានចោល និងគិតខ្លីដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់សន្តិសុខ នយោបាយ និង សេដ្ឋកិច្ចពិភពលោក។

ដោយឡែកគោលនយោបាយដែលត្រូវបានអនុម័តដោយមេដឹកនាំរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដំណើរការប្រឆាំងនឹងផលប្រយោជន៍សាធារណៈ ដែលពួកគេត្រូវបានគេសន្មត់ថាដើម្បីការពារ នេះបង្ហាញថាឥស្សរជនលោកខាងលិចត្រូវបាន "ផ្តាច់ចេញពីប្រជាជនរបស់ពួកគេ" ក៏ព្រោះតែអំណាចរបស់ខ្លួន។

លោកបានអះអាងថា រដ្ឋាភិបាលសហភាពអឺរ៉ុបគឺជាគំរូដ៏ល្អមួយ ពួកគេបានសម្រេចចិត្តកាត់ផ្តាច់សេដ្ឋកិច្ចរបស់ពួកគេពីប្រទេសរុស្ស៊ី ដោយបដិសេធអាជីវកម្មរបស់ពួកគេនូវថាមពលដែលមានតម្លៃសមរម្យ និងការចូលទៅកាន់ទីផ្សាររុស្ស៊ី ដែលធ្វើឲ្យពួកគេមិនអាចប្រកួតប្រជែងបាន។

មេដឹកនាំរូបនេះសង្គត់ធ្ងន់ថារុស្ស៊ីកំពុងដោះស្រាយការខូចខាតដែលបង្កឡើងដោយការឈ្លានពានខាងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់លោកខាងលិចយ៉ាងល្អ។ លោកបានកត់សម្គាល់ថា ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសមានស្ថិរភាព អតិផរណាកំពុងធ្លាក់ចុះ ហើយភាពអត់ការងារធ្វើមានកម្រិតទាប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង