
មូស្គូ៖ ទាហានរុស្សីមួយកងធំបានប្រកាសថាខ្លួនបានបំផ្លាញកន្លែងស្តុកឥន្ធនៈរបស់អ៊ុយក្រែនដ៏ធំមួយ ការវាយប្រហារគោលដៅរបស់រុស្សីលើអ៊ុយក្រែន គឺដើម្បីព្យាយាមបញ្ចប់ប្រតិបត្តិការពិសេសរបស់ខ្លួនឲ្យបានឆាប់ជាទីបំផុត។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានអះអាងថាមីស៊ីល Kalibr រយៈចម្ងាយឆ្ងាយដែលមានមូលដ្ឋានលើសមុទ្រ បានបំផ្លាញកន្លែងស្តុកប្រេងដ៏ធំមួយដែលជាកម្មសិទ្ធិរបស់ក្រុមទាហានអ៊ុយក្រែននៅក្នុងតំបន់ នីកូឡាយ គ្រីវួយ ។ លោកបន្តថាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់រថក្រោះសរុបចំនួន ១២ គ្រឿង រថពាសដែកថ្មើរជើងចំនួន ១១គ្រឿង ។
អគ្គសេនាធិការរូបនេះសង្គត់ធ្ងន់ថាក្រៅពីនេះ កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនបានបើកការវាយប្រហារយ៉ាងហោចណាស់ ៣០ ដង ដើម្បីគាំទ្រដល់សកម្មភាពរបស់កងទ័ពជើងគោកក្នុងរយៈពេលមួយថ្ងៃកន្លងមក ដោយ កងកម្លាំងរុស្ស៊ីឥឡូវផ្តោតជាចម្បងនៅក្នុងតំបន់ចំនួនប្រាំគឺ ដូណាស់, ខើសិន, ខាគៀវ, សាប៉ូរីញា និង ម៉ាកូឡាយ ។
ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថាក្រុមទាហានអ៊ុយក្រែនបានវាយលុកទាហានស្ស៊ីនៅក្នុងតំបន់ដូចជា Soledar និង Spartak ៕