Yearendyearend1140x150

ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូនដំបូងបង្អស់អាចទំនាក់ទំនងជាមួយផ្កាយរណប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នាថ្ងៃពុធនេះ បានបញ្ចេញស៊េរីស្មាតហ្វូនកម្រិតខ្ពស់ដែលគាំទ្រ នឹងអាចធ្វើការទំនាក់ទំនងតាមរយៈផ្កាយរណប។ ទូរស័ព្ទ Huawei ស៊េរី Mate 50 អាចភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប Beidou Navigation Satellite របស់ប្រទេសចិន និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយជាមួយសេវាកម្មផ្ញើសារខ្លីៗសម្រាប់សង្គ្រោះបន្ទាន់ ខណៈឥឡូវនេះ Huawei គឺជាក្រុមហ៊ុនដំបូងគេដែលនាំយកបច្ចេកវិទ្យាទំនាក់ទំនងផ្កាយរណបទៅកាន់ទីផ្សារដ៏ធំ។

បើតាមលោកYU CHENGDONG នាយកប្រតិបត្តិ Consumer BG ក្រុមហ៊ុន Huawei បានឲ្យដឹងថា "កាលពី ៧០ ឆ្នាំមុន ការទំនាក់ទំនងតាមផ្កាយរណបត្រូវបានប្រើប្រាស់ជាចម្បងក្នុងវិស័យវិជ្ជាជីវៈ និងស្ថានីយអវកាសតែប៉ុណ្ណោះ។លោកបន្តថា វាជាការលំបាកសម្រាប់អ្នកប្រើប្រាស់ធម្មតាក្នុងការទទួលបានសេវាទំនាក់ទំនងផ្កាយរណប។

សម្រាប់លោក YU CHENGDONG ឥឡូវនេះយើងមានស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលគាំទ្រការផ្ញើសារពីផ្កាយរណប បៃដូ របស់ប្រទេសចិន។ លោកបន្ថែមថា ស្មាតហ្វូនថ្មីរបស់លោកមានសមត្ថភាពបញ្ជូនទីតាំង និងផែនទីគន្លង នៅពេលដែលអ្នកប្រើប្រាស់នៅក្នុងវាលខ្សាច់ លើសមុទ្រ ឬនៅលើភ្នំ ដែលមិនមានដី ឬបណ្តាញឥតខ្សែ ហើយគឺជាបច្ចេកទេសពិសេសដែលចិនរកឃើញមុនគេបង្អស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង