Cctimesw1140xh150cm copy

បុរសម្នាក់ចូលធនាគារ CIMB Bank និង បានបាញ់សន្តិសុខម្នាក់រងរបួស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ជនមិនស្គាល់មុខម្នាក់ បានចូលក្នុងធនាគារ CIMB Bank មួយកន្លែង នៅខណ្ឌទួលគោក និង បានផ្ទុះអាវុធបណ្ដាលឲ្យសន្តិសុខយាមក្នុងធនាគារម្នាក់រងរបួស។ករណីនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោកអះអាងថា មិនមែនជាករណីប្លន់នោះទេ គឺជាជម្លោះរវាងសន្តិសុខ និង សន្តិសុខគ្នាឯង។

យោងតាមព័ត៌មានបឋម បុរសជាសន្តិសុខយាមនៅក្នុងធនាគារ CIMB Bank ត្រូវជនមិនស្គាល់មុខចូលមកខាងក្នុងធានាគារបានបាញ់សំដៅទៅលើសន្តិសុខដែលយាមខាងក្នុងជាច្រើនគ្រាប់បណ្ដាលឲ្យរងរបួសត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ បានកើតឡើងនៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពនៅក្នុងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ ដែលស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ។

ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើដោះមួកចេញយកមកទុកនៅខាងក្រៅ ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីបង្កហេតុជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

អធិការរងទួលគោកទទូលផ្នែកព្រហ្មទណ្ឌ បានប្រាប់ស៊ីស៊ីថាមស៍ថា ករណិផ្ទុះអាវុធនេះ មិនមែនជាករណីប្លន់នោះទេ ពោលគឺជាករណីជម្លោះរវាងសន្តិសុខ និង សន្តិសុខគ្នាឯង ។បច្ចុប្បន្នអាជ្ញាធរកំពុងបើកការស្រាវជ្រាវបន្ថែម ស្វែងរកជនដៃល្មើសយកមកផ្តន់ទាទោសទៅតាមច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង