
ចិន៖ករណីគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័ បានវាយប្រហារនៃខេត្តស៊ីឈួន នៃប្រទេសចិន កាលពីថ្ងៃច័ន្ទនេះ ដែលគិតមកត្រឹមថ្ងៃពុធនេះ មនុស្សចំនួន៦៦នាក់ហើយ ត្រូវអះអាងថា បានស្លាប់បាត់បង់ជីវិត។បច្ចុប្បន្ននេះក្រុមអ្នកជួយសង្គ្រោះនៃប្រទេសចិន កំពុងខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះបន្ថែម។
អាជ្ញាធរក្នុងតំបន់នៃខេត្តស៊ីឈួន ប្រទេសចិន រាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សសរុបចំនួន ៦៦ នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ។ អាជ្ញាធរ បានធ្វើឱ្យសកម្មកម្រិតខ្ពស់បំផុតនៃការឆ្លើយតបបន្ទាន់សម្រាប់ការរញ្ជួយដី ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការយ៉ាងល្អ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលខេត្ត ស៊ីឈួន រងការវាយប្រហារដោយគ្រោះរញ្ជួយដី។កាលពីឆ្នាំ២០០៨ តំបន់នេះ ទទួលរងការរញ្ជួយដីកម្រិត ៧.៩ រិចទ័រ សម្លាប់មនុស្សជិត ៩០,០០០ នាក់ និង បានបង្កឱ្យមានការរញ្ជួយនៅក្នុងទីក្រុងដែលមានចម្ងាយជាង ៩០០ ម៉ាយពីចម្ងាយ។ កាលពីឆ្នាំមុន ការរញ្ជួយដីកម្រិត ៦.០ រិចទ័រ បានវាយប្រហារខេត្ត ស៊ីឈួន ដោយបានសម្លាប់មនុស្ស ៣ នាក់ និងរងរបួស ៦០ នាក់៕