Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ប្រជាកសិករចិនរំពឹងទទួល«ប្រាក់ចំណូលខ្ពស់»ពីការប្រមូលផលម្ទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ប្រជាកសិករនៃប្រទេសចិន នៅតំបន់ស្វយ័ត Xinjiang Uygur បាននឹងកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំណាំ ម្ទេស និងបាននាំគ្នារំពឹងថាអាចនឹងទទួលបាននូវប្រាក់ចំណូលខ្ពស់ពីរដូវកាសមុន ខណៈទិន្នផលសរុបរំពឹងបានចំនួនជាង ២០,០០០ តោន។ការប្រមូលផលម្ទេសដែលដាំនៅលើផ្ទៃដីជាង ៣៣៣ ហិកតា ដោយទិន្នផលម្រេចនៅឆ្នាំនេះ អាចឡើងដល់ប្រហែល ៤ តោន ហើយក្នុង១គីឡូម្ទេសបានតម្លៃ 4 យន់ ឬ ប្រហែល 0.៦ ដុល្លារអាម៉េរិក។

លោក Ma Jinlong កសិករដាំម្ទេសនៅតំបន់ Gongliu County បានថ្លែងប្រាប់សារព័ត៌មានរដ្ឋចិន CCTVថា នៅក្នុងទីប្រជុំជន Anjihai នៃទីក្រុង Shawan ខេត្ត Tacheng កសិករក្នុងស្រុកបានដាំម្ទេសសរុបចំនួន ២,៤០០ហិកតានៅឆ្នាំនេះ។កសិករអាចប្រមូលផលម្ទេសបានប្រហែល១តោនកន្លះ នៅលើផ្ទៃដីនីមួយៗហើយទិន្នផល និងតម្លៃគឺល្អប្រសើសម្រាប់កសិករចិន ។

បើតាមលោក Ma Jinlong រយៈពេលប្រមូលផលម្ទេសនៅឆ្នាំនេះនឹងមានរហូតដល់ចុងខែកញ្ញា។ក្រៅពីនេះក៏បានកំពុងប្រញាប់ប្រញាល់រើសផ្លែល្វាស្រស់ៗ ហើយខ្ចប់វាជាមួយគ្នានោះផងដែរ។ រយៈពេលទុំនៃផ្លែល្វាដែលដាំនៅស៊ីនជាំង គឺចាប់ពីខែកក្កដាដល់ខែតុលាដោយមានផ្លែពីរគឺរដូវក្តៅ និងរដូវស្លឹកឈើជ្រុះរៀងគ្នា។

គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរមូលដ្ឋាននៃប្រទេសចិន បានអភិវឌ្ឍយ៉ាងសកម្មនូវបច្ចេកវិចរក្សា ម្ទេសនិង ផ្លែល្វា នៅក្នុងកន្លែងត្រជាក់ ដើម្បីជួយកសិករពន្យាររក្សាទុកបានល្អ និង មានគុណភាពខ្ពស់ និង អាចដឹកជញ្ជូនទៅលក់នៅកន្លែងផ្សេងៗទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង