Yearendyearend1140x150

ទៅស្វែងយល់ពីមិត្តភាពនៃចិន និងកម្ពុជា ជំរុំច្នៃប្រឌិដចិន-យុវពិធិករអាស៊ានដែលបានធ្វើការស្រាវជ្រាវសិក្សាក្នុងរាជធានីភ្នំពេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ថ្មីៗនេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប៉ុស្តិ៍ទូរទស្សន៍ជាតិចិន និងការប្រតិបត្តិការដោយប៉ុស្តិ៍ទូរទស្សន៍ជនជាតិជ័ងតំបន់ស្វយ័តទីក្រុងក្វាងស៊ី ប្រទេសចិន ជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ទីក្រុងក្វាងស៊ី ប្រទេសចិន កម្មវិធីសិក្សាស្រាវជ្រាវនៃជំរុំច្នៃប្រឌិដចិន-យុវពិធិករអាស៊ាន(លើកទី២)បានប្រព្រឹត្តឡើងនៅក្នុងរាជធានីភ្នំពេញ។ យុវពិធិករទាំងបួននាក់នៃប្រទេសកម្ពុជាបានទៅសិក្សាស្រាវជ្រាវ និងទស្សនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលជាផ្លូវល្បឿនលឿនទីមួយនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគ និងសាងសង់ដោយប្រទេសចិន។ ព្រមទាំងបានយល់ពីការសហការដ៏មុតមាំ និងចំណងមិត្តភាពដ៏ជ្រាលជ្រៅនៃប្រទេសចិន និងកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសិហនុគឺជាផ្លូវល្បឿនលឿនទីមួយរបស់ប្រទេសកម្ពុជាដែលត្រូវបានវិនិយោគ និងសាងសង់ ព្រមទាំងផ្ដល់នូវការរចនា និងធានានូវគុណភាពដោយប្រទេសចិន។ បន្ទាប់ពីផ្លូវល្បឿនលឿនបើកដំណើរការ រយៈពេលនៃការធ្វើដំណើរពីភ្នំពេញទៅព្រះសីហនុនឹងកាត់បន្ថយពី៥ម៉ោងទៅនៅសល់តែ២ម៉ោងតែប៉ុណ្ណោះ។ ផ្លូវនេះបានជួយកាត់បន្ថយនូវថ្លៃដើមនៃការដឹងជញ្ជូនទំនិញយ៉ាងច្រើន និងជាគំរូមួយដែលបញ្ជាក់ពីចំណងមិត្តភាពយូរឆ្នាំ និងការសហការដ៏មុតមាំរបស់ប្រទេសទាំងពីរ។

នៅផ្សារអូឡាំពិករាជធានីភ្នំពេញ យុវពិធីករទាំងបួនបានទៅតាមជំហានរបស់អ្នកដឹកជញ្ជូនទំនិញ ស្វែងយល់ពី“បទពិសោធន៍ចិន”ដែលបានប្រតិបត្តិនៅប្រទេសកម្ពុជាដោយសកម្ម។ ទន្ទឹមនឹងនេះ យុវពិធិករទាំងបួនបានចូលរួមក្នុងការផ្សាយបន្តផ្ទាល់លក់ទំនិញ និងបានចូលរួមណែនាំពីអាហាររបស់ប្រទេសចិន និងរសជាតិក្វាងស៊ីផងដែរ។ ព្រមទាំងបានស្វែងរកនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃRCEP និងបាននាំមកនូវឱកាសសហការថ្មីៗជាច្រើន។

ជំរុំការច្នៃប្រឌិដចិន-យុវពិធិករអាស៊ាន បានប្រព្រឹត្តឡើងតាមរបៀបនៃការសិក្សាស្រាវជ្រាវ ដើម្បីឲ្យយុវវ័យចិន-កម្ពុជាទាំងពីរប្រទេសបានចូលរួមជាមួយគ្នា។ ព្រមទាំងស្វែងយល់ និងកត់ត្រាការសហការដោយជោគជ័យនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ចិន និងកម្ពុជា។ កម្មវិធីនេះធ្វើឲ្យយុវវ័យទាំងពីរប្រទេសបានរាប់អានគ្នា និងយល់ពីគ្នា។ ព្រមទាំងបានធ្វើឲ្យមិត្តភាពដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរពោរពេញទៅដោយភាពរស់រវើកបែបយុវវ័យផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង