Yearendyearend1140x150
Img 0571

ចិនជម្លៀសប្រជាជនជាង១០០០នាក់ក្រោយព្យុះទីហ្វុងវាយប្រហារខេត្តហ្សឺជាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្សឺជាំង៖ ប្រជាជនចិនជាង ១,០០០នាក់ ត្រូវបានជម្លៀសចេញនៅក្នុងទីក្រុង តៃស៊ូ ខេត្ត ហ្សឺជាំង ភាគខាងកើតប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលព្យុះទីហ្វុង កំពុងខិតជិតតំបន់ ឆ្នេរភាគខាងកើតរបស់ប្រទេសចិន ហើយព្យុះនេះអាចនឹងវាយ ប្រហារតំបន់ជាច្រើនក្នុងប្រទេសចិន។

បើតាមមន្រ្តីចិនបានឲ្យដឹងថាព្យុះទីហ្វុង បានបោកបក់យ៉ាងខ្លាំងមកកាន់កោះ ដៃចិន ក្នុងទីក្រុង តៃស៊ូ ជាមួយនឹងល្បឿនខ្យល់ប្រហែល ២៨.៤ ម៉ែត្រក្នុងមួយវិនាទី។ ខ្យល់បក់ខ្លាំងក៏បានបង្កជារលកព្យុះដែលបន្តបោកបក់មកលើច្រាំងជាច្រើនផងដែរ។

អាជ្ញាធរមូលដ្ឋានបានរៀបចំមនុស្សឱ្យដើរល្បាតនៅចំណុចប្រឈមមួយចំនួន និងជម្លៀសប្រជាជននៅតំបន់ទំនាបចេញទៅកាន់កន្លែងសុវត្ថិភាព។

គិតត្រឹមម៉ោង ២ ម្សិលមិញនេះមនុស្សសរុបចំនួន ១,០៣៣ នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពក្នុងទីក្រុង តៃស៊ូ ។ នៅទីក្រុងណីងបូ នៃខេត្ត ហ្សឺជាំង ប្រជាជនទាំងអស់នៅក្នុងភូមិមួយនៃទីប្រជុំជន ស៊ីកូ ត្រូវបានផ្ទេរទៅកន្លែងមានសុវត្ថិភាព ។

មន្ត្រីភូមិលោក ម៉ៅ ឈុនយ៉ាន បាននិយាយថា "ប្រជាជនសរុបចំនួន ៣៦៩ នាក់នៅក្នុងភូមិរបស់យើងត្រូវបានជម្លៀសចេញ ហើយ ៣៩ នាក់ត្រូវបានបញ្ជូនមកទីនេះ។ យើងបានត្រៀមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃគ្រប់គ្រាន់សម្រាប់ពួកគេ។

ដោយឡែកក្រសួងធនធានទឹកចិនកាលពីថ្ងៃសៅរ៍បានផ្តួចផ្តើមការឆ្លើយតបជាបន្ទាន់កម្រិត II សម្រាប់គ្រោះមហន្តរាយសមុទ្រនៅពេលដែលព្យុះទីហ្វុង ខិតជិតមកដល់តំបន់ផ្សេងៗទៀត។ ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងបោកបក់នៅតំបន់ឆ្នេរសមុទ្រភាគឦសាននៃខេត្ត ហ្សឺជាំង បន្ថែមទៀត នេះបើយោងតាមការិយាល័យកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង