
អង្គការសហប្រជាជាតិ៖ ប្រទេសរុស្ស៊ីបានស្នើសុំទិដ្ឋាការចំនួន ៥៦ ពីសហរដ្ឋអាម៉េរិក ដើម្បីអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិក្នុងខែនេះ ប៉ុន្តែរហូតមកដល់ពេលនេះរុស្សីមិនទាន់ទទួលបានភ្លើងខៀវនោះទេ។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ីលោក Vassily Nebenzia បាននិយាយថានេះគឺជា "គួរឱ្យព្រួយបារម្ភ" ដោយសារតែក្នុងអំឡុងពេលជាច្រើនខែកន្លងមកនេះទីក្រុងវ៉ាស៊ីនតោន "បានបដិសេធឥតឈប់ឈរក្នុងការផ្តល់ទិដ្ឋាការឲ្យរុស្សីអាចចូលសហរដ្ឋអាម៉េរិក" ។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងលើកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះរបស់អង្គការសហប្រជាជាតិ ដោយបន្ថែមថាកំណត់ត្រាទិដ្ឋាការគឺជាការសម្ងាត់នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដូច្នេះវាមិនអាចធ្វើអត្ថាធិប្បាយលើករណីនីមួយៗបានទេ។
លោក Vassily Nebenzia បន្តថា"យើងដំណើរការទិដ្ឋាការរាប់រយនាក់ជារៀងរាល់ឆ្នាំសម្រាប់ប្រតិភូសហព័ន្ធរុស្ស៊ីទៅកាន់ព្រឹត្តិការណ៍អង្គការសហប្រជាជាតិ" ដោយបន្ថែមថាពាក្យសុំគួរតែត្រូវបានដាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវដំណើរការទាន់ពេលវេលា។
ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីបានប្រេះឆាចាប់តាំងពីក្រុងមូស្គូបានចូលឈ្លានពានប្រទេសអ៊ុយក្រែនអ៊ុយក្រែនក្នុងខែកុម្ភៈ៕