Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

តុលាការមីយ៉ាន់ម៉ាដាក់ទោសលោកស្រី អ៊ុងសាន ស៊ូជី ៣ឆ្នាំបន្ថែមពីបទឆបោកការបោះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី

មីយ៉ាន់ម៉ា៖ អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធពីបទក្លែងបន្លំការបោះឆ្នោតកាលពីថ្ងៃសុក្រ ហើយត្រូវបានចៅក្រមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត។

លោកស្រីត្រូវបានតុលាការមីយ៉ាន់ម៉ាវិនិច្ឆ័យថាបានប្រព្រឹត្តិការក្លែងបន្លំនៅក្នុងការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានឈ្នះដោយសំឡេងភាគច្រើនលើសលប់ក្នុងនីតិបញ្ញត្តិ ដោយបានផ្តួលគណបក្សដែលបង្កើតឡើងដោយយោធាដ៏មានឥទ្ធិពល។

អ្នកនាំពាក្យក្រុមប្រឹក្សាយោធាកំពុងកាន់អំណាចមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ របបយោធាបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី កំពុងត្រូវបានផ្តល់ដំណើរការសមស្របមួយ។

យោធាបានដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីបញ្ឈប់គណបក្ស NLD របស់លោកស្រី ស៊ូជី ពីការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោត ដែលខ្លួនបាននិយាយថាមានករណីនៃការក្លែងបន្លំដែលមិនត្រូវបានស៊ើបអង្កេតត្រឹមត្រូវ។ NLD បានបដិសេធការក្លែងបន្លំ ហើយបាននិយាយថា ខ្លួនឈ្នះដោយយុត្តិធម៌។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានកាត់ទោសអស់រយៈពេលជាងមួយឆ្នាំ លើបទចោទប្រកាន់ជាច្រើន រាប់ចាប់ពីអំពើពុករលួយ និងការញុះញង់ រហូតដល់ការលេចធ្លាយអាថ៌កំបាំងផ្លូវការ ដែលការកាត់ទោសអតិបរមារួមគ្នាគឺលើសពី ១៩០ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង