
ប៉េកាំង៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សកុម្មុយនិស្តចិនបានសម្រេចចិត្តរៀបចំសមាជជាតិលើកទី២០ នៅថ្ងៃទី ១៦ ខែតុលា ខណៈដែលប្រធានាធិបតីចិន លោក ស៊ី ជិនភីងត្រូវបានគេរំពឹងថានឹងបន្តទទួលបានអាណត្តិប្រាំឆ្នាំជាលើកទីបី ហើយសមាជិកទាំងប្រាំពីររូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយក៏ត្រូវបានគេរំពឹងថាមានការផ្លាស់ប្តូរ។

តើអ្វីទៅជាសមាជជាតិនៃបក្សកុម្មុយនិស្តចិន?
សមាជិកគណបក្សប្រហែល ២,៣០០ នាក់មកពីទូទាំងប្រទេសចិននឹងប្រមូលផ្តុំនៅមហាសាលប្រជាជនក្នុងទីលានធានអានមេននៃទីក្រុងប៉េកាំង សម្រាប់សមាជជាតិរយៈពេល៥ឆ្នាំម្ដង សមាជជាតិជាធម្មតាមានរយៈពេលប្រហែលមួយសប្តាហ៍ ដើម្បីជ្រើសរើសសមាជិកប្រហែល ២០០ នាក់ដែលមានសិទ្ធិបោះឆ្នោតនៃគណៈកម្មាធិការកណ្តាលអាណត្តិថ្មី និង សមាជិកជំនួសប្រហែល ១៧០នាក់ពីបេក្ខជនដែលបានពិនិត្យនិងជ្រើសរើសជាមុន។
នៅថ្ងៃបន្ទាប់ពីសមាជជាតិបានបញ្ចប់ គណៈកម្មាធិការមជ្ឈិមថ្មីនឹងបើកកិច្ចប្រជុំពេញអង្គ លើកដំបូងរបស់ខ្លួន ហើយនៅពេលនោះ សមាជិកការិយាល័យនយោបាយចំនួន ២៥ នាក់នឹងត្រូវបានជ្រើសរើសពីគណៈកម្មាធិការកណ្តាល ហើយការយកចិត្តទុកដាក់បំផុតគឺការរៀបចំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយទាំង៧នាក់។
អ្វីទៅជាចំណុចសំខាន់នៃសមាជជាតិ?
លោក ស៊ី ជិនភីង នឹងបង្ហាញថ្នាក់ដឹកនាំកំពូលថ្មី សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ហើយពិភពលោកខាងក្រៅក៏នឹងឃើញការផ្តាស់ប្តូរក្បាល់ម៉ាស៊ីននៃរចនាសម្ព័ន្ធអំណាចរបស់ប្រទេសចិន ដែលនឹងទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ការទូត សន្តិសុខ និងសង្គមសម្រាប់ប្រាំឆ្នាំក្រោយ។
តើតួនាទីរបស់លោក ស៊ី ជិនភីង នឹងមានការផ្លាស់ប្តូរទេ?
លោក ស៊ី ជីនពីង វ័យ ៦៩ឆ្នាំ កាន់តំណែងសំខាន់ៗចំនួនបី គឺអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិម និង ជាប្រធានរដ្ឋ។លោកត្រូវបានគេរំពឹងថានឹងរក្សាតំណែងពីរដំបូងនៅសមាជបក្សលើកទី ២០ ហើយបន្តធ្វើជាប្រធានរដ្ឋបន្ទាប់ពីសមាជជាតិប្រជាជនចិនក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
បើបាត់បង់តួនាទីមួយណា នឹងធ្វើឲ្យមជ្ឈដ្ឋានទាំងអស់មានភ្ញាក់ផ្អើល។ ដោយសារតែលោក ស៊ី បានប្រមូលផ្តុំសិទ្ធិសម្រេចគោលនយោបាយ និងសិទ្ធិអំណាចនយោបាយទាំងបីនេះទៅជាតែមួយ ដោយពង្រឹងនូវអ្វីដែលគេថាយៅជាផ្លូវការថា "ស្នូល" របស់គាត់នៅក្នុងបក្ស។
ការអនុវត្តអគ្គលេខាធិការអាណត្តិទីបីនឹងបំបែកច្បាប់ទម្លាយបទដ្ឋានដែលមេដឹកនាំទាំងពីរដំបូងនឹងលាលែងពីតំណែងបន្ទាប់ពីកាន់តំណែងពីរអាណត្តិ ដែលអាណត្តិមានរយៈពេលពេញប្រាំឆ្នាំ។ នៅពេលដែលលោក ស៊ី ជិនភីងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ២០១៨ ដើម្បីលុបចោលការកំណត់អាណត្តិរបស់ប្រធានរដ្ឋ លោកបានកំពុងត្រួសត្រាយផ្លូវសម្រាប់អាណត្តិទីបីរួចទៅហើយ។

តើលោក ស៊ី ជិនភីងនឹងក្លាយទៅជាប្រធានបក្សដូចលោក ម៉ៅ សេទុង ដែរឬទេ?
ទោះបីជាលោក ស៊ី ជិនភីងត្រូវបានគេជឿថា ជាមេដឹកនាំគណបក្សកុម្មុយនិស្តចិនដ៏មានឥទ្ធិពលបំផុតចាប់តាំងពីលោក ម៉ៅ សេទុង បានបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ ក៏ដោយ ក៏មិនមានការចង្អុលបង្ហាញថា លោកនឹងក្លាយជា "ប្រធានគណបក្ស" នោះទេ។ តំណែងមេដឹកនាំកំពូលនៃគណបក្សកុម្មុយនិស្តចិនគឺ "ប្រធានគណៈកម្មាធិការមជ្ឈិម" ហើយលោកម៉ៅ សេទុង ជាប្រធានបក្សអស់មួយជីវិត ប៉ុន្តែក្រោយមកមានតែលោក Hua Guofeng និង លោក Hu Yaobang ដែលកាន់តំណែងជាប្រធានបក្សចាប់តាំងពីពេលនោះមក។ បន្ទាប់ពីឆ្នាំ១៩៨២ មុខតំណែងនេះមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ។
និន្នាការរបស់លោកលី ខឺឈាង?
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន លោកលី ខឺឈាង បានកាត់តំណែងជានាយករដ្ឋមន្ត្រីពីរអាណត្តិ សរុប ១០ ឆ្នាំ ហើយលោកនឹងចុះចេញពីតំណែងនៅខែមីនាឆ្នាំក្រោយ ប៉ុន្តែលោកប្រហែលជាមិនលាឈប់ពីនយោបាយទាំងស្រុងនោះទេ។
លោកលី ខឺឈាង មានអាយុ ៦៧ ឆ្នាំ ក្មេងជាងលោកស៊ី ជិនភីង និង ទាបជាងអាយុចូលនិវត្តន៍ក្រៅផ្លូវការសម្រាប់មេដឹកនាំបក្សកុម្មុយនិស្តចិនក្នុងកម្រិតដូចគ្នា។ អ្នកវិភាគមួយចំនួនមើលឃើញថា ការកើនឡើងរបស់លោកលី ខឺឈាង នៅក្នុងការបង្ហាញខ្លួនជាសាធារណៈនៅឆ្នាំនេះ ជាសញ្ញាមួយបង្ហាញថា គាត់អាចបន្តនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ឬទទួលតួនាទីជាសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

តើអ្នកណាជំនួសលោកលី ខឺឈាង?
បច្ចុប្បន្ន បេក្ខជនសំខាន់ៗរួមមាន លោក វ៉ង យ៉ាង ( Wang Yang ) អាយុ ៦៧ ឆ្នាំ ប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់នយោបាយប្រជាជនចិន លោក ហ៊ូ ឈិនហ៊ង (Hu Chunhua) អាយុ ៥៩ ឆ្នាំ ឧបនាយករដ្ឋមន្ត្រី និងលោកឆិន មីងអឺ (Chen Miner) អាយុ ៦១ ឆ្នាំ លេខាគណៈកម្មាធិការក្រុងឆុងឈីង(Chongqing) ។ មជ្ឍដ្ឋានខាងក្រៅបានព្យាករណ៍ថា អ្នកណាដែលទទួលតំណែងជានាយករដ្ឋមន្ត្រីគឺនឹងដើរតាមគន្លងរបស់ លី ខឺឈាង និង ដើរតាមខ្សែបន្ទាត់ដែលកំណត់ដោយលោកស៊ី ជិនភីង។

តើគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយមានទំហំប៉ុនណា?
គេរំពឹងថានឹងរក្សាសមាជិកចំនួន ៧នាក់ បន្ទាប់ពីលោកស៊ី បានកាត់បន្ថយចំនួនសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយមកត្រឹម៧នាក់ពី ៩នាក់នៅក្រោមដឹកនាំរបស់លោក ហ៊ូ ជិនតាវ (Hu Jintao) ។
តើច្បាប់បញ្ញាត្តិ "ប្រាំពីរឡើង និង ប្រាំបីចុះ " ដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរនៅតែអាចអនុវត្តបានទេ?
គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានផ្សព្វផ្សាយច្បាប់បញ្ញាត្តិដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរថា "ប្រាំពីរឡើង និងប្រាំបីចុះ " ដែលមានន័យថា "រក្សាតំណែងនៅអាយុ ៦៧ ឆ្នាំ ហើយចូលនិវត្តន៍នៅអាយុ ៦៨ ឆ្នាំ។" លោក ហាន់ ជឹង (Han Zheng)ឧបនាយករដ្ឋមន្ត្រី អាចនឹងចុះចេញពីតំណែង។

តើស្ត្រីភេទនឹងត្រូវជាប់ឆ្នោតក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ដែរឬទេ?
ប្រហែងជាមិនអាចទេ មិនអាចមានស្ត្រីនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយទេ ហើយស្ត្រីតែម្នាក់គត់ក្នុងចំណោមសមាជិក ២៥ រូបនៃការិយាល័យនយោបាយបច្ចុប្បន្នគឺលោកស្រី ស៊ុន ឈុនឡាន (Sun Chunlan) ឧបនាយករដ្ឋមន្ត្រី អាយុ ៧២ ឆ្នាំ ដែលត្រូវបានព្យាករណ៍ថានឹងចូលនិវត្តន៍។លោកស្រី Chen Yiqin អាយុ ៦៧ ឆ្នាំ លេខាគណៈកម្មាធិការខេត្តតគួយចូវ(Guizhou) គឺជាបេក្ខភាពស្រីម្នាក់ក្នុងចំណោមបេក្ខភាពស្រីមួយចំនួនដែលអាចជាត្រូវបានតំឡើងឋានៈ៕


