Yearendyearend1140x150

ទីបេកំពុងប្រមូលផល«ដំណាំជាច្រើន»នារដូវស្លឹកឈើជ្រុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ចំការដំណាំរបស់ទីបេ

ទីបេ៖ មន្ត្រីក្នុងតំបន់ក្នុងតំបន់ស្វយ័តទីបេ បានរៀបចំវិធីជាច្រើនដើម្បីធានាថាការប្រមូលផលរដូវស្លឹកឈើជ្រុះនឹងដំណើរការដោយរលូន បើទោះបីជាមានការកើតឡើងជាថ្មីនៃ កូវីដ១៩នាពេលថ្មីៗនេះក៏ដោយ មន្រ្តីទីបេក៏ខិតខំរកវិធីសាស្រ្តផ្សេងប្រមូលផលកុំឱ្យការងារដ៏លំបាករបស់កសិករអូសបន្លាយពេញមួយឆ្នាំ។

តំបន់ជនបទទូទាំងប្រទេសចិនឥឡូវនេះកំពុងរៀបចំសម្រាប់ការប្រមូលផលរដូវស្លឹកឈើជ្រុះ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗបានក្លាយទៅជាភាពស្មុគស្មាញបន្តិចសម្រាប់ទីបេ ដោយសារតំបន់ជាច្រើននៅទូទាំងតំបន់នៅតែកំពុងដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ នៅកន្លែងដែលត្រូវបានចាត់តាំងជាតំបន់ដែលមានហានិភ័យមធ្យម និងខ្ពស់ រដ្ឋាភិបាលក្នុងតំបន់កំពុងផ្តល់ជំនួយ ដោយប្រើមធ្យោបាយផ្សេងៗដើម្បីប្រមូលផលដោយសុវត្ថិភាព។

លោក Norbu Butri កសិករក្នុងស្រុកបាននិយាយថា "ដោយសារជំងឺរាតត្បាត សមាជិកដទៃទៀតនៃគ្រួសាររបស់ខ្ញុំមិនអាចត្រឡប់មកធ្វើចំការវិញបាននោះទេ។ កសិកររូបនេះបន្តថា នៅក្នុងភូមិដែលមានការរឹតបន្តឹង ហើយប្រជាជនត្រូវបានណែនាំឲ្យស្នាក់នៅផ្ទះដើម្បីការពារការឆ្លង មន្ត្រី និងអ្នកស្ម័គ្រចិត្ត ដែលភាគច្រើនមានសមាសភាពមកពីសមាជិកបក្សកុម្មុយនិស្តចិន (CPC) កំពុងជួយប្រមូលផលរបស់ពួកគេ។

មន្រ្តីទីបេបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទីបេបានដាក់ពង្រាយអ្នកច្រូតចំនួន ២៧នាក់ និងរៀបចំបុគ្គលិករដ្ឋាភិបាល និងអ្នកស្ម័គ្រចិត្តមួយចំនួនឱ្យធ្វើការលើដីស្រែចម្ការលើផ្ទៃដីប្រមាណ ១,៩០០ ហិកតា។

គួរបញ្ជាក់ថាតំបន់ស្វយ័តទីបេត្រូវបានវាយប្រហារដោយការផ្ទុះឡើងភ្លាមៗនៃ កូវីដ១៩ នៅដើមខែសីហា។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកពេទ្យក្នុងស្រុក និងអ្នកដែលមកពីផ្នែកផ្សេងទៀតនៃប្រទេសនេះ ស្ថានភាពបានប្រសើរឡើងខ្លះៗសារឡើងវិញហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង