
ឡុងដ៍៖ ប្រទេសអង់គ្លេសរងគ្រោះដោយសារគ្រោះរំាងស្ងួតមិនធ្លាប់មានពីមុនមក ដោយតំបន់មួយចំនួនបានរងការក្តៅក្រហែង ហើយទឹកទន្លេសចាប់ផ្តើមស្រកនឹងស្ងួតរីក ដែលគ្រោះរាំងស្ងួតនេះបានបណ្តាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអង់គ្លេសជាច្រើនគ្រួសារ។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានឲ្យដឹងថាតំបន់ភាគច្រើនដែលរងគ្រោះដោយគ្រោះរាំងស្ងួតគឺកើតឡើង បន្ទាប់ពីសីតុណ្ហភាពខ្ពស់ពិសេស និងរលកកំដៅជាច្រើន រួមជាមួយនឹងភ្លៀងធ្លាក់តិចតួច។
ប្រទេសអង់គ្លេសក៏បានបំបែកឯតទគ្គកម្មសីតុណ្ហភាពគ្រប់ពេលវេលារបស់ខ្លួននៅក្នុងខែកក្កដា កម្តៅដល់ ៤០អង្សារសេជាលើកដំបូងដែលមិនធ្លាប់មាន ខណៈដែលខែកក្កដាគឺរងការក្តៅស្ងួតបំផុតក្នុងកំណត់ត្រានៅភាគខាងត្បូង។
លោក Mark McCarthy នៃមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុជាតិបាននិយាយថា "វាលឿនពេកក្នុងការប៉ាន់ស្មានថាតើកម្តៅក្នុងឆ្នាំទាំងមូលនឹងបញ្ចប់ដោយរបៀបណា ប៉ុន្តែលក្ខខណ្ឌក្តៅដែលជាប់លាប់គឺពិតជាគួរឱ្យកត់សម្គាល់ ហើយទំនងជាត្រូវបានធ្វើឱ្យកាន់តែទំនងដោយសារការប្រែប្រួលអាកាសធាតុ"។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សម្រាប់មនុស្សជាច្រើនក្នុងរដូវក្តៅនេះ កំដៅបំបែកឯតទគ្គកម្មក្នុងខែកក្កដានឹងក្លាយជាទិដ្ឋភាពគួរឱ្យចងចាំបំផុតនៃរដូវកាលនេះ"៕