Yearendyearend1140x150

អាហ្វហ្គានីស្ថានប្រារព្ធខួបលើកទីមួយនៃការដកទ័ពអាម៉េរិកចេញពីអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាហ្វហ្គានីស្ថាន៖ ការប្រារព្ធពិធីជាច្រើនត្រូវបានធ្វើឡើងនៅទីក្រុងកាប៊ុល ដើម្បីប្រារព្ធខួបលើកទីមួយនៃការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលវាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីសហរដ្ឋអាមេរិកបានបញ្ចប់ការឈ្លានពានរយៈពេល ២០ ឆ្នាំមលលើដែនដីអាហ្វហ្គានីស្ថាន។ ទាហានតាលីបង់បានប្រារព្ធខួបលើកទីមួយដោយការគ្រវីទង់ជាតិ អង្គុយលើយានជំនិះ និងដង្ហែនៅទូទាំងរាជធានីភាពសប្បាយនេះបានបង្ហាយឲ្យឃើញថាវត្តមានរបស់ទាហានអាម៉េរិកកន្លងមកទៅកាន់ដែនដីអាហ្វហ្គានីស្ថានគឺពាំនាំដោយការសម្លាប់ នឹងកម្ទេចប្រទេសមួយនេះស្ទើតែទាំងស្រុង។

លោក Omar ដែលជាទាហានតាលីបង់បាននិយាយថា "យើងសប្បាយចិត្តខ្លាំងណាស់។ យើងបានផ្តួលសហរដ្ឋអាមេរិកបន្ទាប់ពីការប្រយុទ្ធអស់រយៈពេល ២០ ឆ្នាំ ដោយគ្មាននរណាម្នាក់អាចវាយលុកប្រទេសរបស់យើងបានទេ"។

ប្រជាជនក្នុងតំបន់បានប្រមូលផ្តុំគ្នានៅទីលានមួយដែលមានឈ្មោះថា Masood Circle ដែលមានទីតាំងនៅទល់មុខអតីតស្ថានទូតសហរដ្ឋអាមេរិក ដោយស្រែកច្រៀង អបអរសាទរ និងថែមទាំងរាំដើម្បីអបអរនូវអ្វីដែលគេហៅថា "ទិវាឯករាជ្យ" ពិតប្រាកដ។ ប្រជាពលរដ្ឋបាននិយាយថា កន្លងមក ពួកគាត់មិនធ្លាប់ត្រូវបានអនុញ្ញាតឲ្យឈប់នៅទីលានជាង៥នាទីនោះទេ ប៉ុន្តែឥឡូវនេះ ពួកគាត់អាចប្រមូលផ្តុំ និងប្រារព្ធពិធីនៅទីនោះបានដោយសេរី។

លោក Mohammad Naeem Lashkar ជាអ្នករស់នៅក្នុងទីក្រុងកាប៊ុលបាននិយាយថា "យើងមានប្រទេសដ៏ល្អមួយឥឡូវនេះ ហើយយើងកំពុងឆ្ពោះទៅមុខលើផ្លូវត្រូវ។ យើងនឹងអាចផ្តល់នូវសន្តិសុខ និងស្ថិរភាពជូនប្រជាជនយើងទាំងមូលបាន ។

អ្នកស្រុករូបនេះសង្គត់ធ្ងន់ថា សត្រូវទីមួយគឺចក្រភពអង់គ្លេសដែលត្រូវបានកម្ចាត់ដោយជីតារបស់យើង។ ទីពីរគឺសហភាពសូវៀតដែលត្រូវបានកម្ចាត់ដោយឪពុករបស់យើង ហើយទីបីគឺសហរដ្ឋអាមេរិក និងអង្គការណាតូ ដែលត្រូវបានចុះចាញ់សង្រ្គាមនៅប្រទេសយើង យើងសប្បាយចិត្តជាខ្លាំងក្នុងការចាកចេញរបស់ទាហានអាម៉េរិក។ ការប្រារព្ធពិធីបានចាប់ផ្តើមនៅទីក្រុងកាប៊ុលនៅយប់កាលពីថ្ងៃអង្គារ ដោយផ្ទៃមេឃនៅពីលើរដ្ឋធានីត្រូវបានបំភ្លឺដោយកាំជ្រួច និងភ្លើងចម្រុះពណ៌។

អ្នកនាំពាក្យតាលីបង់ Zabihullah Mujahid ក៏បានបង្ហោះសារថា "Happy Freedom Night" ទៅកាន់ប្រទេសទាំងមូលផងដែរ។

គួរបញ្ជាក់ថាកងទ័ពអាមេរិកចុងក្រោយបានចាកចេញពីអាហ្វហ្គានីស្ថាននៅម៉ោង ១១:៥៩ នាទី ថ្ងៃទី ៣០ ខែសីហាឆ្នាំមុន ដែលជាការបញ្ចប់សង្រ្គាម និងការកាន់កាប់រយៈពេល ២០ ឆ្នាំរបស់អាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង