
ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រកាសនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ក្រុមផ្តាច់ខ្លួនតៃវ៉ាន់កំពុងស្វែងរកការប្រកាសឯការាជ្យដែលពឹងផ្អែកលើសហរដ្ឋអាមេរិកនឹងបរាជ័យ ហើយប្រសិនបើប្រកាសមែននោះជម្លោះយោធាជាមួយចិននឹងអាចកើតមានឡើង។
អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ថាតៃវ៉ាន់គឺជាអតីតដែនដីរបស់ប្រទេសចិនហើយតៃវ៉ាន់មិនត្រូវបានគាំទ្រដោយប្រទេសណាមួយក្រៅពីប្រទេសចិនឡើយ ហើយការជ្រៀតជ្រែងពីបណ្តាលប្រទេសដទៃលូកដៃរឿងតៃវ៉ាន់គឺជាការរំលោភនឹងមើលងាយអធិបតេយ្យភាពរបស់ចិនជាខ្លាំង ហើយចិននឹងធ្វើការឆ្លើយតបភ្លាមៗប្រសិនបើតៃវ៉ានប្រកាសស្វែងរកឯករាជ្យ។
លោក Zhao ក៏បានសង្កត់ធ្ងន់ថា តៃវ៉ាន់មិនមាន "ក្រសួងការពារជាតិ" ទេ ដោយសារតៃវ៉ាន់ជាខេត្តរបស់ប្រទេសចិន ហើយទង្វើរបស់អាជ្ញាធរតៃវ៉ាន់ ដើម្បីបំផុសភាពតានតឹង គឺមិនមានន័យអ្វីនោះទេ។លោកបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថា អាជ្ញាធរការពារជាតិតៃវ៉ាន់ថ្មីៗនេះបានតវ៉ាប្រឆាំងនឹងយន្តហោះដ្រូនរបស់ចិនដីគោកដែលហោះហើរក្នុងដែនអាកាសជុំវិញកោះតៃវ៉ាន់។
លោក Zhao បាននិយាយថា "តៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិន ហើយមិនមាន "ក្រសួងការពារជាតិ" ទេ ហើយរូបភាពទាំងឡាយដែលចិនកំពុងធ្វើគឺដើម្បីការពារទឹកដីរបស់ខ្លួន។ លើសពីនេះ លោក Zhao ក៏បានចង្អុលបង្ហាញថា ការប៉ុនប៉ងរបស់កងកម្លាំងផ្តាច់ខ្លួនតៃវ៉ាន់ ដើម្បីស្វែងរក "ឯករាជ្យ" ដោយពឹងផ្អែកលើសហរដ្ឋអាមេរិក គឺនឹងត្រូវបរាជ័យ៕