Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

សហគមន៍កសិកម្មបន្ដចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាំចេញ ក្នុងការទិញកសិផល៧៤ពាន់តោនទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/
រូបភាព៖ រដ្ឋបាលខេត្តព្រះវិហារ

ព្រះវិហារ៖ សហគមន៍កសិកម្មចំនួន ២១ ក្នុងខេត្តព្រះវិហារ បានបន្ដចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាក្រុមហ៊ុននាំចេញ ស្ថិតក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករ និងដំឡូងមីសរីរាង្គឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រមូលទិញកសិផលប្រមាណជាង៧៤,០០០តោនទៀតពីកសិករ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យា នេះ ធ្វើឡើងកាលពីថ្ងៃទី៣១ សីហា។

ក្រុមហ៊ុននាំចេញស្រូវ និងដំឡូងមីសរីរាង្គ ទៅកាន់ទីផ្សារអ៉ឺរុប បានបន្ដចុះកិច្ចសន្យា ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមីសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន ២១ ក្នុងការប្រមូលទិញកសិផលប្រមាណជាង៧៤,០០០តោនទៀតទិញកសិករខេត្តព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា ពិធីចុះហត្ថលេខានេះបានបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករ ក្នុងខេត្តព្រះវិហារដែលកំពុងផលិត ក្នុងឆ្នាំ២០២២ ហើយជាការផ្ដល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកទិញ(នាំចេញ) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ។

យោងតាមផែនការក្នុងឆ្នាំ២០២២ នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គសរុប ៧៤,០៩១ តោន ខណៈដែលនៅឆ្នាំ២០២១ កន្លងមកនេះ មានកសិផលសរុប ៣៤,៣៤៧តោន ត្រូវបានផលិត និងផ្គត់ផ្គង់តាមកិច្ចសន្យាពីកសិករប្រមាណជាង ៥,០០០ គ្រួសារ៕

រូបភាព៖ រដ្ឋបាលខេត្តព្រះវិហារ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង