Yearendyearend1140x150

ពលរដ្ឋប៉ាគីស្ថានជា«ច្រើនពាន់គ្រួសារត្រូវបានជម្លៀស»ដោយសារគ្រោះទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ អ្នកស្រុកប៉ាគីស្ថានជាច្រើនគ្រួសារត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់បានវាយប្រហារតំបន់មួយចំនួន និងបំផ្លាញផ្ទះសម្បែងរបស់ពួកគេជាច្រើនរយខ្នង។ ទឹកជំនន់ដែលកម្រឃើញនៅក្នុងតំបន់ស្ងួតក៏បានបំផ្លាញផ្លូវទៅកាន់ខេត្តជិតខាង និងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងថាមពល និងសេវាទូរគមនាគមន៍នៅក្នុងតំបន់មួយចំនួនផងដែរ។

នាយកដ្ឋានរដ្ឋាភិបាលនៃប្រទេសប៉ាគីស្ថានកំពុងបន្តជួយសង្រ្គោះអ្នកស្រុកដែលរងផលប៉ះពាល់តាមអាកាស។ អ្នកស្រុកជាច្រើនត្រូវបានគេមើលឃើញកំពុងស្វែងរកកម្ទេចផ្ទះរបស់ពួកគេដើម្បីរកវត្ថុដែលបាត់។ ពួកគេកំពុងត្រូវការជំនួយជាបន្ទាន់ពីរដ្ឋាភិបាល ដោយសារការសន្សំជាច្រើនឆ្នាំរបស់ពួកគេបានលិចលង់ដោយទឹកជំនន់។

លោក Hamid អ្នកស្រុកបាននិយាយថា "ទឹកជំនន់បានបំផ្លាញគ្រឹះផ្ទះរបស់យើងជាមុន ហើយបន្ទាប់មកបានបោកបក់គ្រឿងសង្ហារឹម និងរបស់របរផ្សេងៗទៀត។ ក្នុងរយៈពេលត្រឹមតែ ១៥ ឬ ២០នាទី ផ្ទះរបស់យើងត្រូវបានបំផ្លាញទាំងស្រុង" ។ គិតត្រឹមថ្ងៃពុធនេះ ទឹកជំនន់នៅស្រុក ប៉ាឡូជីស្ថានបានសម្លាប់មនុស្សជាង ២០០ នាក់ និងសត្វពាហនៈជាង ៥០០,០០០ ក្បាល និងបានបំផ្លាញផ្ទះជាង ៦០,០០០និងផ្លូវប្រហែល ១,០០០ គីឡូម៉ែត្រ។

ដោយឡែកខេត្តជាច្រើនទឿក្នុងប្រទេសប៉ាគីស្ថាន ក៏រងគ្រោះខ្លាំងដោយទឹកជំនន់ដែរ។ ការជួយសង្គ្រោះដោយជំនន់ទឹកជំនន់ជូនប្រជាពលរដ្ឋដែលរងគ្រោះត្រូវបានធ្វើឡើងយ៉ាងពេញទំហឹងដោយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសប៉ាគីស្ថាន។

គួរបញ្ជាក់ថាភ្លៀងធ្លាក់ប៉ុន្មានសប្តាហ៌ជាប់ៗគ្នាបានបណ្តាលឲ្យប្រទេសប៉ាគីស្ថានរងគ្រោះជាខ្លាំងដោយសារទឹកជំនន់ក្នុងនោះមានពលរដ្ឋប៉ាគីស្ថានប្រមាណ៣០លានអ្នករងគ្រោះ បាត់បង់ផ្ទះសម្បែង គ្រួសារ ដោយសារតែគ្រោះទឹកជំនន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង