Yearendyearend1140x150
Img 0571

ស្តេចស្រាវិស្គីដ៏ប្រណីតROYAL SALUTE 30ឆ្នាំត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ភ្នំពេញ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូលនិងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ដែលត្រូវបានលាយបញ្ចូលនិង សម្រិតសម្រាំងយ៉ាងពិសេសជាមួយរសជាតិបែបថ្មី និងប្រណីតភាព នៃស្កុតវិស្គី ដែលផ្សារផ្ជាប់ទៅនឹងកេរ្តិ៍ដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្រ្តទៅនឹងគ្រួសាររាជវង្សនៃចក្រភពអង់គ្លេស។

ការផ្សារភ្ជាប់អត្ថន័យនៃស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ក្នុងគោលបំណងដើម្បីរំលឹក និង អបអរនូវពិធីថ្វាយកូនសោរដែលត្រូវបានគេប្រារព្វឡើងជារៀងរាល់ឆ្នាំនៅរាជវាំង Holyrood នៅក្នុងប្រទេសស្កុតឡែន ដើម្បីថ្វាយកូនសោរដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងរយៈពេលដែលទ្រង់គង់នៅក្នុងរាជវាំងសម្រាប់ប្រារព្ធពិធី។ ទ្រង់នឹងត្រូវដង្ហែរជាមួយកូនសោរដែលជាតំណាងនៃកម្មវិធីទៅកាន់ទីក្រុង Edinburgh ។ គួរបញ្ជាក់ផងដែរថាពិធីនេះគឺជាពិធីមួយដែលគេប្រារព្ធឡើងមានរយៈពេលយូរជាងគេក្នុងចំណោមពិធីទាំងអស់នៅក្នុងរាជវង្សអង់គ្លេស ដែលជាពិធីតំណាងអោយកត្តិយសនិងសេរីភាព។ រសជាតិថ្មីនៃស្តេចស្រាវិស្គី Royal Salute 30 ឆ្នាំនេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសយកនូវស្រាវិស្គីដែលកម្រនិងប្រណីតៗដែលមានអាយុយ៉ាងតិច 30 ឆ្នាំពីតំបន់នានានៅក្នុងប្រទេសស្កុតឡែនមករួមបញ្ជូលគ្នា។

គួរបញ្ជាក់ផងដែរថា ស្រាវិស្គី Royal Salute ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1953 ដើម្បីជាដង្វាយដល់ម្ចាស់ក្សត្រី Elizabeth ទីពីរ ក្នុងឱកាសនៃពិធីគ្រងរាជសម្បត្តិ ក៏ដូចជាសម្រាប់ជាដង្វាយទៅកាន់ខ្សែរាជវង្សានុវង្សនៅក្នុងចក្រភពអង់គ្លេសនៅក្នុងកម្មវិធីពិសេសៗជាច្រើនទៀត។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការលាយនូវវិស្គីប្រណីតៗ លោក Sandy Hyslop អ្នកឯកទេសផលិតស្រាវិស្គីរបស់ Royal Salute បានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការលាយបញ្ចូលនូវវិស្គីដែលល្អៗក្នុងការផលិតនូវស្រា Royal Salute 30 ឆ្នាំនេះឡើង ដែលមានរសជាតិផ្អែមស្រទន់នៃក្លិនផ្លែឈើចំរុះ ដូចជាផ្លែសារី ក្រូចឃ្វិច និងក្លិនរមួតនៃទឹកឃ្មុំ ជាពិសេសទៅទៀតនោះ អ្នកទទួលទាននឹងទទួលនូវរសជាតិឈ្ងុយឈ្ងប់ ។

លោក Sandy មានប្រសាសន៍ថា “ស្រាវិស្គីប្រភេទថ្មីមួយនេះត្រូវបានផលិតឡើង ដើម្បីអបអរនូវពិធីថ្វាយកូនសោរជូនក្សត្រនៃចក្រភពអង់គ្លេស វាជាពីធីបុណ្យប្រវត្តិសាស្រ្តមានអាយុកាលយូរអង្វែងមកហើយ។ ដើម្បីឱ្យសាកសមទៅនឹងកម្មវិធីប្រវត្តិសាស្រ្តដ៏យូរអង្វែងមួយនេះ យើងសម្រិតសម្រាំង និងជ្រើសរើសយកតែវិស្គីដែលមានគុណភាពខ្ពស់ មានរសជាតិនិងក្លិនដ៏ល្អឥតខ្ចោះមកលាយបញ្ចូលគ្នាដើម្បីផលិតនូវវិស្គីដ៏ប្រណីតមួយនេះ” ។

លើសពីនេះទៅទៀត មិនត្រឹមតែទៅលើគុណភាពនៃវិស្គីនោះទេ សូម្បីតែដបស្រាត្រូវបានឆ្លងកាត់ការឆ្លាក់ដោយដៃ ជាដបប៉សឺឡែនដែលមានការតុបតែងដោយគំរូនៃដាវពីកេរដំណែលរបស់ជនជាតិស្កុតឡែន ជាពិសេសរូបរាងនិងការរចនានៅលើដបទំាងមូលត្រូវបានផ្តោតសំខាន់ទៅនឹងអត្ថន័យនៃ កូនសោរ រួមជាមួយនឹងវត្ថុដំណាងផ្សេងៗរួមមាន រូបស្នែង ផ្កាកូលាប ដាវរាជវង្ស និង ព្រះឆាយាលក្ខណ៍ ដែលជាដង្វាយសំខាន់សម្រាប់ពិធីផងដែរ។

លោក Daren ONG អគ្គនាយកក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានមានប្រសាសន៍ថា “ យើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជា ទីផ្សារវិស្គីប្រណីតៗនៅមានកម្រិត។ ហេតុដូចនេះក្នុងនាមយើងគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលផ្តាច់មុខ និងចែកចាយនូវស្រាវិស្គីប្រណីតៗ យើងមានគោលដៅដើម្បីពង្រីកទីផ្សារមួយនេះអោយកាន់តែរីកចម្រើន ធ្វើយ៉ាងណាធានា និងផ្គត់ផ្គង់ជូនដល់អតិថិជននូវផលិតផលសុទ្ធនិងប្រណីតៗ ដើម្បីឆ្លើយតបចំពោះការគាំទ្រផលិតផលរបស់យើង។ ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ 2017 គោលដៅរបស់ក្រុមហ៊ុនភើណូដរីខាដ (ខេមបូដ) គឺធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ និង ចូលរួមចំណែកបង្កើនការរីកចំរើននៃវិស័យពាណិជ្ជកម្ម្ ដោយចូលរួមក្នុងការបង្កើននូវគុណភាពនៃការរស់នៅប្រកបដោយប្រណីត ភាព ស្របជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពស្ញប់ស្ញែងនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា យើងក៍មានមោទនភាពដែលយើងបាននាំចូលនូវប្រភេទស្រាវិស្គី Royal Salute ដែលជាវិស្គីមួយមានអាយុកាលយូរលង់និងមានប្រវត្តិផ្សារភ្ជាប់ទៅនឹងខ្សែរាជវង្សគួរអោយស្ញប់ស្ញែងផងដែរ” ។

គួរបញ្ជាក់ផងដែរថា Royal Salute 30 ឆ្នាំនឹងមានលក់នៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) ទូរទាំងប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង