ភ្នំពេញ៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨៥ ប៊ីលានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
វិស័យមួយចំនួបដែលក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍វិនិយោគ ភាគច្រើនវិស័យចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូជីស្ទីក ធនាគារ សំណង់ និង អចលនទ្រព្យ។
ដោយឡែកក្នុងរយៈពេលចុងក្រោយនេះ អ្នកវិនិយោគជប៉ុនជាច្រើន ក៏បានធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាពីឱកាសនៃកម្ពុជាវិនិយោគក្នុងវិស័យផ្សេងៗ។ក្នុងជំនួបជាមួយភាគីកម្ពុជា បានផ្តល់ឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវបញ្ហាប្រឈមនានា និងសំណូមពរជូនតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និង រកដំណោះស្រាយក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕