គម្រោងទី10 ប្រភេទវីឡាទោល Deluxe ដែលជាម៉ូតផ្ទះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់បុរីទេសចរណ៍បើកលក់ហើយៗ ដែលមានកំពស់2 ជាន់ (E0,E1), ទំហំផ្ទះ7m x 11m, ទំហំដី 11m x 21m, មាន 4 បន្ទប់គេង, 3បន្ទប់ទឹក, បន្ទប់សិក្សារ, ផ្ទះបាយ, ឃ្លាំង, ទីធ្លាចំណត និងសួន។
ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ក្រុមហ៊ុនបានបន្ថែមជម្រើសអោយកាន់តែសម្បូរបែប បុរីទេសចរណ៍បានដាក់លក់នូវផ្ទះវីឡាកូនកាត់ម៉ូតថ្មីមានរបង ជុំវិញ ដែលមានកំពស់ 3 ជាន់ (E0,E1,E2) 4 បន្ទប់គេង, 5 បន្ទប់ទឹក, កន្លែងទទួលភ្ញៀវ, ផ្ទះបាយ, ឃ្លាំង និងទីធ្លា ចំណតរថយន្តដាច់ដោយឡែក។ ផ្ដល់ជូនកាន់តែពិសេស និង អស្ចារ្យជាងមុន បញ្ចុះតម្លៃរហូតដល់ 5% អត្រាការប្រាក់ត្រឹមតែ 0,75% តែប៉ុណ្ណោះក្នុងមួយខែ រំលោះបានកាន់តែច្រើនរហូតដល់ 95% នៃតម្លៃផ្ទះ និងអាចរំលោះ រយៈពេលបានកាន់តែវែងរហូតដល់ 25ឆ្នាំ ដោយពុំចាំបាច់មានទ្រព្យបញ្ចាំផ្សេង ការផ្ដល់ជូនពិសេសសម្រាប់តែផ្ទះវីឡាទោល Deluxe គឺមានបន្ថែមជូននូវ ម៉ូតូ Vespa ដ៏ស្រស់ស្អាតមួយគ្រឿង ។ ទំនាក់ទំនងមកកាន់ការិយាល័យផ្នែកលក់តាមរយៈលេខ 077 266 209 / 070 765 222


គួរបញ្ជាក់ដែរថា បុរីទេសចរណ៍ គឺជាបុរី ធំជាងគេ មានទីតាំងស្ថិតក្នុងក្រុងសៀមរាប ដែលអភិវឌ្ឍន៍លើផ្ទៃដីសរុបប្រមាណ 70 ហិចតា បានរំលេចរូបរាង តាមបណ្ដោយផ្លូវជាតិ លេខ 6 នាភាគខាងកើត នៃក្រុងសៀមរាប។ បុរី ទេសចរណ៍ កំពុងក្លាយជាសហគមន៍ ធំមួយ ដែលផ្ដល់នូវ បរិបថរស់នៅកាន់តែស៊ីវីល័យ ងាយស្រួល និងប្រសើរជាងមុន ក្នុងខេត្តសៀមរាប។ ប្លង់មេ របស់បុរីទេសចរណ៍ បានរចនាឡើងពីក្រុមស្ថាបត្យករ ដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំរបស់យើង ដែលផ្ដោតលើការរស់នៅ ផ្សារភ្ជាប់ជីវិតប្រចាំថ្ងៃនឹងធម្មជាតិ ហើយក៏ជាដើមទងនៃការរចនាប្លង់មេ អោយមាន សភាពទន់ល្វត់ល្វន់ ដែលមានសណ្ឋានប្រៀបដូចជាមែកឈើ បែកមែកទ្រឈឹងទ្រឈៃ និងរេរាំ តាមកម្លាំងខ្យល់ ដែលមានស្រះទឹកទំហំធំមួយ តំណាងអោយ ប្រភពនៃជីវិត និងភាពត្រជាក់ត្រជុំទៅកាន់អ្នករស់នៅជុំវិញ និងក្នុងតំបន់នេះ។

ការរចនាប្លង់មេ នេះគឺសំដៅយ៉ាងណា អោយអ្នកស្នាក់នៅទទួលអារម្មណ៍ស្រស់ថ្លា រវាងការរស់នៅប្រចាំថ្ងៃ ជាមួយធម្មជាតិ ដែលរំលេចនៅជុំវិញបរិវេណនៃគម្រោង និងផ្ទះនីមួយៗ ក៏ជាផ្នែកមួយជំនួយ ដល់ការរំសាយអស់ទុក្ខកង្វល់ជាមួយនឹងពេលវេលាមមាញឹកពេញមួយថ្ងៃ នៅពេលដែលបាន ចូលមកកាន់បរិវេណបុរីទេសចរណ៍។ ការរចនាដែលផ្ដល់នូវប្រណិតភាព ភាពរឹងមាំនៃសំណង់ បរិយាកាសដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិ ស្រះនិម្មិត ផ្សារ សាលារៀន សួនកម្សាន្ត ក្លឹបហាត់ប្រាណ អាងហែលទឹក ដែលនឹងបំពេញគ្រប់តម្រូវការរបស់អ្នកស្នាក់នៅ អោយកាន់តែស៊ីវីល័យ ងាយស្រួល និងប្រសើរជាងមុន។
រីឯ ទីតាំងភាគខាងកើតនៃ ក្រុងសៀមរាបដែលជាទីតាំងផ្ទាល់របស់គម្រោងបុរីទេសចរណ៍ គឺជាទីតាំងដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសគឺវិស័យអចលនទ្រព្យ ដែលនឹងប្រែក្លាយជាមុខមាត់ថ្មីមួយទៀតសម្រាប់ក្រុងសៀមរាប ក្រោយពីគម្រោងព្រលានយន្តហោះសៀមរាបថ្មីបានបញ្ចប់ក្នុងឆ្នាំ2023 ដែលមានចម្ងាយប្រមាណ 30 គីឡូម៉ែត្រប៉ុណ្ណោះ គម្រោង Angkor Animal Kingdom ដែលជា គោលដៅ ទស្សនា សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មានចម្ងាយប្រមាណ 20 គីឡូម៉ែត្រ ពីបុរីទេសចរណ៍ និងផ្សារទំនើបម៉ាក្រូ ដែលស្ថិតនៅជាប់បុរីទេសចរណ៍ ដែលអនុញ្ញាត អោយម្ចាស់លំនៅដ្ឋាន ប្រើប្រាស់ច្រកចេញចូលកាន់តែងាយស្រួល និងសុវត្ថិភាព រាល់ពេលទិញទំនិញ និងរបស់ប្រើប្រាស់ផ្សេងៗ។


សម្រាប់ព័ត៍មានលម្អិតសូមអញ្ជើញមកទទួលព័ត៍មានពីការិយាល័យផ្នែកលក់បុរី ទេសចរណ៍ ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាប់ផ្សារទំនើបម៉ាក្រូខេត្តសៀមរាប) ឬធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 077 266 209 / 070 765 222 និងតាមទំព័រ Facebook ផ្លូវការ : Tourism City បុរី ទេសចរណ៍។

