Yearendyearend1140x150

កសិកម្មឆ្លាតវៃជួយបង្កើនផលិតភាពកសិកម្មរបស់ចិនជាខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា បានរួមចំណែក ៦១ ភាគរយដល់ផលិតភាពកសិកម្មរបស់ប្រទេសចិន ហើយការធ្វើកសិកម្មមានភាពឆ្លាតវៃ នឹងបច្ចេកវិទ្យាបានជួយសម្រាលដ៏កម្លាំងពលកម្មរបស់កសិករចិនជាច្រើនពាន់នាក់។

កសិករទូទាំងប្រទេសចិនដែលដាំដំណាំធញ្ញជាតិ និង បន្លែ ក៏ដូចជាការផ្តល់ចំណីដល់សត្វកំពុងប្រើប្រាស់ម៉ាស៊ីនឆ្លាតវៃ និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការងារដោយដៃ និងបង្កើនប្រសិទ្ធភាពជូនកសិករចិនជាច្រើនរយពាន់។

នៅលើកសិដ្ឋាន ហុងវៃ ក្នុងខេត្ត ហីឡុងជាំង ភាគឦសាននៃប្រទេសចិន ការស្រោចដំណាំដោយយន្តហោះដ្រូន (UAVs) បានជួយសម្រួលការគ្រប់គ្រងសត្វល្អិតសម្រាប់ដំណាំស្រូវ និងបានសន្សំសំចៃកម្លាំងពលកម្មយ៉ាងច្រើន។ លោក យ៉ាងសុង កម្មករកសិដ្ឋាននៅក្នុងតំបន់គ្រប់គ្រងដំបូងគេនៃកសិដ្ឋាន Hongwei Farm បាននិយាយថា "សូមមើល ទាំងនេះគឺជារូបភាពដែលទើបតែថតដោយ Drone ដែលអាចតាមដានអ្វីៗទាំងអស់នៅក្នុងដីស្រែ" ហើយនេះគឺជាសមិទ្ធផលថ្មីសម្រាប់ជួយសម្រួលដល់កសិករចិនជាច្រើន ។

ដីស្រែទំហំ៣០ ហិកតា ដែលជាធម្មតាត្រូវការកសិករដប់នាក់ធ្វើការពេញមួយថ្ងៃ ឥឡូវនេះអាចធ្វើបានយ៉ាងងាយស្រួលក្នុងរយៈពេល ៣ ម៉ោងដោយយន្តដ្រូន។ កសិដ្ឋាន Hongwei បានសាងសង់តំបន់សាកល្បងកសិកម្មឆ្លាតវៃស្តង់ដារខ្ពស់ទំហំ ២៤០ ហិកតា។

នៅក្នុងភូមិមួយក្នុងទីក្រុង Nanjing នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន រោងចក្រឆ្លាតវៃមួយនេះក៏ផ្តល់ការផ្គត់ផ្គង់បន្លែសំខាន់ៗយ៉ាងរហ័សដល់តំបន់ដីសណ្ដទន្លេ Yangtze។

ដោយការយកវាទៅដាំតាមបែបអ៊ីដ្រូប៉ូនិច និងការដាំដែលពឹងផ្អែកខ្លាំង វដ្តនៃការលូតលាស់រយៈពេលពីរខែដែលត្រូវការសម្រាប់បន្លែនៅក្នុងវាលធម្មតាឥឡូវនេះត្រូវបានកាត់បន្ថយពាក់កណ្តាលនៅទីនេះ ហើយទិន្នផលនៃតំបន់ដូចគ្នាគឺខ្ពស់ជាង ៥០ ដង។ ហើយមូលដ្ឋានដែលផ្តល់ទិន្នផលខ្ពស់នេះមានទំហំ ៤,៤៨៨៨ ម៉ែត្រការ៉េត្រូវការមនុស្សតែ ៥ នាក់ប៉ុណ្ណោះសម្រាប់ផលិតកម្មរយៈពេលវែងពេញមួយឆ្នាំ។

លោក Chen Hong ប្រធានរោងចក្របាននិយាយថា "តាមរយៈបទប្បញ្ញត្តិច្បាស់លាស់នៃសីតុណ្ហភាព ពន្លឺ ទឹក ឧស្ម័ន អង្គធាតុរាវ និងកាបូនឌីអុកស៊ីតសម្រាប់ការលូតលាស់របស់រុក្ខជាតិ យើងអាចយកឈ្នះលើការពឹងផ្អែករបស់រុក្ខជាតិយ៉ាងមានប្រសិទ្ធភាព ដោយយើងប្រើការស្រោចស្រប នឹងថែទាំងតាមបែបបច្ចេកវិទ្យា " ។

លោកបន្តថា វេទិកាឆ្លាតវៃអាចឱ្យបុគ្គលិកសួនសត្វអាចតាមដានគ្រប់ជ្រុងនៃមូលដ្ឋានបង្កាត់ពូជ ព្រមទាំងស្ថានភាពលូតលាស់របស់ចៀមនីមួយៗ។ ហើយចៀមចំនួន ៥០,០០០ ក្បាលនៅក្នុងតំបន់បង្កាត់ពូជជាង ២១ ហិកតាត្រូវបានគ្រប់គ្រងដោយអ្នកបច្ចេកទេសតែ ១៦ ប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង