Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថាន កំពុងសិក្សាបង្កើតឧទ្យានជាតិសមុទ្រនៅក្នុងខេត្តកែប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធិផលសម្រេចរយៈពេល ៥ ឆ្នាំ របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣០សីហានេះ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា គម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះ ក្រសួងបរិស្ថានកំពុងតែបន្តការសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ដោយសារតំបន់នោះមានធនធានដ៏សម្បូរបែបសម្រាប់សិក្សាលើកជាគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះឡើង។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានបន្តថា ការបង្កើតនូវឧទ្យាជាតិសមុទ្រ នៅខេត្តកែបនេះ ដោយសារទីតាំងទាំងនោះសម្បូរទៅដោយជីវចម្រុះ ដែលមានប្រភេទផ្កាថ្ម ស្មៅសមុទ្រ ជ្រូកសមុទ្រ ត្រីដូហ្រ្វីនជាដើម ហើយនឹងប្រភេទសត្វជីវចម្រុះកម្រជាច្រើនទៀតផងដែរ។

តំបន់ឧទ្យានជាតិ សំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក ឬដែនទឹក ដែលត្រូវបានកំណត់ដើម្បីការពារខាងផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬច្រើនរបស់តំបន់ ដែលបានកំណត់សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់នេះ ក៏កម្រិតការប្រើប្រាស់ ដែលអាចធ្វើឱ្យខូចខាត ឬបំផ្លិចបំផ្លាញដល់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារ តួនាទីរបស់តំបន់នោះ ជាមួយនឹងគោលបំណង នៃការកំណត់តំបន់ និងការផ្តល់មូលដ្ឋានសម្រាប់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ដោយពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋានឡើយ។

បច្ចុប្បន្ននេះ ផ្ទៃដីអភិរក្សស្ថិតក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថានមានចំនួន ៧៦ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលមានផ្ទៃដីសរុបទំហំ ៧,៣លានហិកតា នៅត្រឹមខែសីហាឆ្នាំ២០២២ នេះ។ ក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទំាង៧៦កន្លែងនេះ គឺ តំបន់ការពារធម្មជាតិ ៧៣ កន្លែងក្នុងនោះរួមមានតំបន់ការពារធម្មជាតិ ៧៣ កន្លែងក្នុងនោះរួមមាន ១)ឧទ្យានជាតិ ១០តំបន់ ២)តំបន់ដែនជម្រកសត្វព្រៃ១៩តំបន់ ៣)តំបន់ការពារទេសភាព ១៤តំបន់ ៤)តំបន់បើ ប្រាស់ច្រើនយ៉ាង ១០តំបន់ ៥)តំបន់រ៉ាមសារ ០៥តំបន់ ៦)តំបន់បេតិកភណ្ឌធម្មជាតិ ១៣តំបន់ និង៧)តំបន់ឧទ្យាជាតិសមុទ្រ ០២តំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង