Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋវៀតណាម៤គ្រួសារចំណាយលុយរាប់ពាន់ដុល្លារលោះយកកូនពីកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនល្មើសលោក Nguyen Van Anh  កំពុងត្រូវបានស៊ើបអង្កេតពីបទលក់ក្មេងជំទង់វៀតណាមបួននាក់មកកម្ពុជា

វៀតណាម៖ គ្រួសារវៀតណាមចំនួនបួនគ្រួសារនៅទីក្រុង Hai Phong បានចំណាយប្រាក់លោះកូនរបស់ខ្លួនរាប់ពាន់ដុល្លារ ដើម្បីយកកូនរបស់ពួកគេមកវិញ បន្ទាប់ពីអ្នកស្គាល់គ្នាបោកប្រាស់ និងជួញដូរកូនរបស់ខ្លួនយកទៅលក់ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

លោក Nguyen Tuan នៃស្រុក អានដុង ក្នុងទីក្រុង ហៃផុង បានឲ្យដឹងថាកាលពីចុងខែមីនាថា កូនប្រុសជំទង់របស់គាត់មានបំណងធ្វើដំណើរមកប្រទេសកម្ពុជា និងធ្វើការជាមួយមិត្តភក្តិរបស់ខ្លួន ដោយកូនរបស់គាត់មកតាមមេខ្យល់ ជាលោក Nguyen Van Anh អាយុ ៤៥ ឆ្នាំ។ ឪពុក ជនរងគ្រោះ បន្តថាលោក Anh គឺមិត្តជិតស្និតរបស់គាត់ម្នាក់ ហើយការប្រាស្រ័យទាក់ទងគ្នាជាមួយគាត់គឺល្អតែបន្ទាប់ពី Anh បានបោកប្រាស់កូនអ្នកផ្សេងអស់ ៣នាក់ ជនល្មើស Anh ក៏មកបោកបញ្ឆោតកូនគាត់ឲ្យទៅរកស៊ីនៅបនល្បែង Casino ស្រុកខ្មែរដោយកុហកថាទទួលបានប្រាក់ខែច្រើន។

យោងតាមប៉ូលិស Hai Phong លោក Anh មានប្រវត្តិឧក្រិដ្ឋកម្ម ដោយធ្លាប់បានជាប់ពន្ធនាគារចំនួន ៤ ដង។ ក្នុងអំឡុងពេលជាប់ពន្ធនាគារចុងក្រោយ គាត់បានទាក់ទងជាមួយអ្នកទោសពីរនាក់ដែលមានរហស្សនាមថា វ៉ាង និងកូវ ហើយបានជួបពួកគេម្តងទៀតបន្ទាប់ពីការដោះលែងនៅឆ្នាំ ២០២០។

បន្ទាប់មកពួកគេបានធ្វើការឱ្យក្រុមក្មេងទំនើងដែលរត់ពន្ធមនុស្សអាយុ ១៨-៤០ ឆ្នាំមកប្រទេសកម្ពុជាដើម្បីធ្វើការ និង បានផ្តល់កម្រៃជើងសារអន្តរការីសម្រាប់ផ្គត់ផ្គង់ជនរងគ្រោះ។

បច្ចុប្បន្ននេះជនល្មើសខាងលើនេះកំពុងត្រូវបានតុលាការក្នុងប្រទេសវៀតណាមបន្តសុំណុំរឿងចាត់ការតាមនិតិធីច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង