Cctimesw1140xh150cm copy

កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ ចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី០៦ កញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី៣០ សីហា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី០៦ កញ្ញា ដែលទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបឥណ្ឌា និងខ្យល់ម៉ូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងនៅចន្លោះថ្ងៃទី៣-៥ កញ្ញា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម។

តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៦ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣២ - ៣៥ អង្សារ។ ជាមួយគ្នានោះដែរ ផ្នែកខ្លះនៃបណ្ដាខេត្តនៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យ មានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានលាយឡំទៅដោយផ្គរ និង រន្ទះ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ២២ - ២៥ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣២ - ៣៥ អង្សារ និងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានលាយឡំទៅដោយផ្គរ និង រន្ទះ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៥ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣១ - ៣៣ អង្សារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ និង រន្ទះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង