Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

គម្រោងប្រឡាយយក្សចិនPingluពីទន្លេទៅសមុទ្របានបើកដំណើរការសាងសង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ គម្រោងប្រឡាយយក្ស Pinglu ដែលលាតសន្ធឹងប្រវែង ១៣៥ គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគប៉ាន់ស្មានចំនួន ១០.៥ ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន។

គម្រោងថ្មីនេះមានគោលបំណងតភ្ជាប់ទន្លេ ស៊ីជាំង ដែលជាផ្លូវទឹកដ៏សំខាន់នៅភាគនិរតីនៃប្រទេសចិន ជាមួយនឹងកំពង់ផែនៅឈូងសមុទ្រ ប៉ៃបូ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៥៤ ខែ។ប្រឡាយនេះនឹងចាប់ផ្តើមពីអាងស្តុកទឹក ស៊ីជិន ក្នុងទីក្រុង ហេងស៊ូ និងបញ្ចប់នៅទីប្រជុំជន Luwu នៃស្រុក លីសាន ជាកន្លែងដែលកប៉ាល់អាចទៅដល់ឈូងសមុទ្រ Beibu តាមរយៈទន្លេ Qinjiang ។

ប្រឡាយ Pinglu គឺជាផ្នែកមួយដ៏សំខាន់នៃច្រករបៀងសមុទ្រដីគោកភាគខាងលិចថ្មី ដែលតភ្ជាប់ទីក្រុងធំ ៗ នៅភាគនិរតីនៃប្រទេសចិន ដូចជាទីក្រុង Chongqing និង Chengdu ជាមួយនឹងទីក្រុងឆ្នេរសមុទ្រ និងព្រំដែនក្នុងខេត្ត ក្វាងស៊ី ហើយនឹងជួយសន្សំប្រាក់យ៉ាងហោចណាស់ ៧៦០លានដុល្លារអាមេរិក ទាក់ទងនឹងថ្លៃដឹកជញ្ជូន។ លើសពីនេះ គម្រោងនេះនឹងផ្តល់ការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រែចម្ការប្រមាណ ៤៣.៥៥០ ហិកតាតាមប្រឡាយ។

មន្រ្តីចិនបានឲ្យដឹងថា នៅពេលបញ្ចប់គម្រោងនេះ ក៏នឹងបើកច្រកដឹកជញ្ជូនផ្លូវទឹកសម្រាប់ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ជួយជំរុញការអភិវឌ្ឍន៍ដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ពួកគេ និងលើកកំពស់ឈូងសមុទ្រ Beibu ទៅជាច្រកទ្វារអន្តរជាតិ និងកំពង់ផែកណ្តាល។ ប្រឡាយនេះនឹងត្រូវបានសាងសង់តាមស្តង់ដារផ្លូវទឹកក្នុងកម្រិត ១ ដែលនឹងអនុញ្ញាតឱ្យនាវាចរណ៍ទម្ងន់ ៥,០០០ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង