Yearendyearend1140x150

ចិនដាក់ពង្រាយកប៉ាល់ និងយន្តហោះនៅជិតតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងកាលថា ក្រុមនាវា និងយន្តហោះយោធាចិនមួយក្រុមធំត្រូវបានគេរកឃើញនៅជុំវិញកោះតៃវ៉ាន់ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតស៊ីអិនអេ។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់ នាវាកងទ័ពជើងទឹកចិនចំនួនប្រាំបី និងយន្តហោះចំនួន ២៣ ត្រូវបានរកឃើញនៅក្នុងតំបន់ជុំវិញរបស់តៃវ៉ាន់។យោធោតៃវ៉ាន់អះអាងថា យន្តហោះចិនចំនួន ១០ គ្រឿង "បានហោះហើរនៅផ្នែកខាងកើតនៃខ្សែបន្ទាត់ នៃច្រកសមុទ្រតៃវ៉ាន់" ដែលនេះជាការគំរាមគំហែងដែនដីភាពរបស់រៃវ៉ាន់។ យោធាតៃវ៉ាន់បានបន្ថែមថា ការល្បាតតាមអាកាសប្រយុទ្ធក្នុងតំបន់របស់តៃវ៉ាន់ត្រូវបានផ្តល់ការណែនាំពាក់ព័ន្ធ ហើយសកម្មភាពរបស់ទីក្រុងប៉េកាំងកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។

ការដាក់ពង្រាយទ័ពរបស់ចិនជាក់ស្តែងកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។

ដោយឡែកទីក្រុងប៉េកាំងបានឆ្លើយតបដោយដាក់យោធារបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជាសញ្ញានៃការត្រៀមខ្លួនរបស់ខ្លួន "ដើម្បីត្រៀមខ្លួនប្រយុទ្ធប្រសិនបើមានសង្រ្គាមកើតមានឡើងណាមួយ" ។ មុននេះ ចិនក៏បានដាក់ទណ្ឌកម្មអាមេរិកផងដែរ ដោយដាក់ឈ្មោះថ្មីថា «អ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថាភាពតានតឹងនៅក្នុងតំបន់បាននិងកំពុងកើនឡើងខ្ពស់ចាប់តាំងពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីដើមខែសីហា ដែលបានបញ្ជូនទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងចូលទៅក្នុងការប៉ះទង្គិចគ្នា ហើយបានបង្កឱ្យមានសកម្មភាពយោធាចិននៅក្នុងតំបន់។ ទីក្រុងប៉េកាំងចាត់តៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួន ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកថាជាការវាយប្រហារលើអធិបតេយ្យភាពរបស់ខ្លួន និងជាការរំលោភលើគោលការណ៍ "ចិនតែមួយ"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង