Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ប៉ាគីស្ថានប្រកាសរកជំនួយជាបន្ទាន់ក្រោយទឹកជំនន់វាយលុកច្រើនលើសលប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីសាម៉ាបាដ៖ ប្រទេសប៉ាគីស្ថានបានប្រកាសរកជំនួយផ្នែកហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីដោះស្រាយទឹកជំនន់ "ដ៏លើសលប់" ការប្រកាសអំពាវនាវរកជំនួយពីប្រទេសនេះធ្វើឡើងភ្លាមៗក្រោយប្រទេសប៉ាគីស្ថានរងគ្រោះជាខ្លាំងដោយសារទឹកជំនន់ជន់លិចប្រទេសប៉ាគីស្ថានយ៉ាងធ្ងន់ធ្ងរ។

បើតាមមន្រ្តីប៉ាគីស្ថានបានឲ្យដឹងថាភ្លៀងធ្លាក់ខ្យល់មូសុងខ្លាំងខុសពីធម្មតា បានបង្កជាទឹកជំនន់បំផ្លិចបំផ្លាញទាំងនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេស ដែលប៉ះពាល់ដល់មនុស្សជាង ៣០ លាននាក់ និងបានសម្លាប់មនុស្សជាង ១,០០០ នាក់។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Bilawal Bhutto-Zardari បានឲ្យដឹងថាថា"ខ្ញុំមិននឹកស្មានថាប្រទេសរបស់ខ្ញុំបែជាទទួលរងទឹកជំនន់ដ៏សាហាវបែបនេះទាល់តែសោះ ខ្ញុំស្ទើតែមិនជឿលើរឿងដែលកំពុងកើតឡើងនេះឡើយ" លោកបន្ថែមថា ជីវភាពរស់នៅរបស់ប្រជាជនប៉ាគីស្ថានជាច្រើនលាននាក់ត្រូវបានបំផ្លាញ។ លោកបានបន្តថា៖ ជាក់ស្តែងវានឹងមានឥទ្ធិពលលើស្ថានភាពសេដ្ឋកិច្ចជារួមផងដែរ។

ដោយឡែកក្រុមប្រឹក្សាភិបាលរបស់ IMF នឹងសម្រេចចិត្តនៅសប្តាហ៍នេះថាតើត្រូវបញ្ចេញទឹកប្រាក់ចំនួន ១.២ ពាន់លានដុល្លារជាផ្នែកនៃកម្មវិធីជំនួយទី៧ និងទី៨ នៃកម្មវិធីសង្គ្រោះរបស់ប្រទេសប៉ាគីស្ថាន រឺមួយយ៉ាងណានោះទេ ។

គួរបញ្ជាក់ថាប្រទេសប៉ាគីស្ថានបានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ ដោយប្រឈមនឹងអតិផរណាខ្ពស់ រូបិយប័ណ្ណធ្លាក់ថ្លៃ និងឱនភាពគណនីចរន្តហើយថ្មីៗនេះប្រទេសមួយនេះក៏បានរងគ្រោះដោយធ្ងន់ធ្ងរដោយសារទឹកជំនន់ថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង