
ថៃ៖ អាជ្ញាធរខេត្តខុនកែន បានព្រមានប្រជាជននៅក្នុងខេត្តភាគឦសាននេះ ឱ្យត្រៀមខ្លួនទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងហូរហៀរនៅចន្លោះថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែសីហា ដោយសារព្យុះត្រូពិច Ma-on ត្រូវបានព្យាករណ៍ថានឹងឆ្លងកាត់ប្រទេសថៃនាងពេលខាងមុខនេះ។
យោងតាមរបាយការណ៍កាលពីថ្ងៃសៅរ៍ អាងស្តុកទឹកខ្នាតមធ្យមមាន ៨០% ដែលអាចទ្រទ្រង់ទឹកភ្លៀងបាន ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកស្រុកត្រូវបានប្រកាសអាសន្នចំពោះការកើនឡើងនៃកម្ពស់ទឹក។

ការិយាល័យធារាសាស្ត្រតំបន់ទី៦បានចេញសេចក្តីជូនដំណឹងអំពីទឹកជំនន់សម្រាប់តំបន់តាមដងទន្លេជីក្នុងស្រុកមឿងនៃខេត្តខនកែន ហើយបានណែនាំប្រជាជនឱ្យត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលខ្ពស់ប្រសិនបើស្ថានភាពកាន់តែអាក្រក់។
លោក ប៊ុនថាម អាយុ ៧២ឆ្នាំជាអ្នកស្រុកខនកែនបាននិយាយថាភ្លៀងធ្លាក់លឿនជាងការរំពឹងទុកហើយព្យុះកំពុងខិតជិតមកដល់។ លោក ប៊ុនថាម មានប្រសាសន៍ថា មន្ត្រីសាលាក្រុងបានប្រគល់បាវខ្សាច់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់ជារបាំងទឹក និងដាក់ពង្រាយម៉ាស៊ីនបូមទឹកដល់សហគមន៍មាត់ទន្លេជាច្រើនផងដែរ៕
