Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រុមហ៊ុនទ្រូម៉ាន់នីដាក់ឱ្យប្រើប្រាស់កាតនិម្មិតMastercardសំដៅពលរដ្ឋពេញវ័យកម្ពុជាដែលមិនប្រើសេវាធនាគារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្
/

ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២៖ ឥឡូវនេះ អ្នកមិនចាំបាច់មានគណនីធនាគារឡើយដើម្បីប្រើប្រាស់កាតនិម្មិតម៉ាស្ទ័រកាត (Mastercard) លំដាប់អន្តរជាតិ ដោយសារកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងឧស្សាហកម្មសេវាទូទាត់លំដាប់ពិភពលោក។

ក្រុមហ៊ុន ទ្រូម៉ាន់នីកំពុងដាក់ដំណើរការកាតនិម្មិតទ្រូម៉ាន់នីម៉ាស្ទ័រកាតដែលជាផ្នែក មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្តោតលើពលរដ្ឋកមពេញវ័យកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ កាតនិមិ្មតទ្រូម៉ាន់នីម៉ាស័្ទរកាត នេះនឹងអាចប្រើប្រាស់បានសម្រាប់ពលរដ្ឋកម្ពុជាដែល “មិនទាន់ ឬមិនបានប្រើសេវាធនាគារ” ហើយក៏រំពឹងថានឹងលើកកម្ពស់បន្ថែមទៀតនូវប្រតិបត្តិការទូទាត់ មិនប្រើសាច់ប្រាក់ (cashless transaction) នៅទូទាំងប្រទេស។

កាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាតដែលមានឈ្មោះថា “TrueMoney Mastercard” នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ TrueMoney Wallet បង្កើតកាតនិម្មិតបាន យ៉ាងងាយស្រួលដើម្បីទូទាត់ភ្លាមៗសម្រាប់ថ្លៃទំនិញ និងសេវាកម្មទាំងក្នុងស្រុក និងក្រៅស្រុក។ កាតនិមិ្មតទ្រូម៉ាន់នីម៉ាស័្ទរកាតត្រូវបានគាំទ្រដោយធនាគារ ស្ថាបនាតាមរយៈ ផ្តល់ជូនលេខអត្តសញ្ញាណធនាគារ (BIN) និង Paymentology ក្នុងនាមជាក្រុមហ៊ុនដៃគូបច្ចេកវិទ្យាលំដាប់ ពិភពលោក។

អត្ថប្រយោជន៍សំខាន់មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗជាច្រើនបស់កាតនិម្មិតទ្រូម៉ាន់នីម៉ាស្ទ័រកាតថ្មីនេះគឺថាអ្នកប្រើប្រាស់មិនចាំបាច់មានគណនីធនាគារដើម្បីបង្កើតកាតនេះឡើយ។ អ្នកប្រើប្រាស់ ក៏នឹងមិនត្រូវបានគិតថ្លៃសម្រាប់ប្រតិបត្តិការទូទាត់ផងដែរ។ ដើម្បីស្នើសុំកាតនិមិ្ម តអ្នកប្រើប្រាស់ គ្រាន់តែត្រូវការលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាពតែប៉ុណ្ណោះ។

លើសពីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏បានសហការជាមួយក្រុមហ៊ុន ព្រូដិនសល “ Prudential Cambodia” ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុខភាពនិងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេមួយនៅកម្ពុជាផងដែរ ដើម្បីផ្សព្វផ្សាយការដាក់ដំណើរការកាតនិម្មិតទ្រូម៉ាន់ម៉ាស័្ទរកាតថ្មីនេះ។ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងមានន័យថាអតិថិជនដែលបង្កើតកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាតដោយជោគជ័យនឹងមានសិទ្ធិទទួលបានការធានារ៉ាប់រងការពារគ្រោះថ្នាក់ចរាចរណ៍រយៈពេលពេញមួយឆ្នាំ ដោយមិនគិតថ្លៃស្ថិតក្រោមផលិតផល “PruMySafety” របស់ក្រុមហ៊ុន ព្រូដិនសល។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយសម្រាប់អ្នកដែលចង់បានកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាត ប៉ុន្តែមិនមានគណនីធនាគារ។ នេះក៏ជាការចូលរួមចំណែករបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ផងដែរចំពោះភាពរីកចម្រើនរបស់សង្គមឌីជីថល និងការទូទាត់មិនប្រើសាច់ប្រាក់ពិតប្រាកដមួយ។ កាតនេះផ្តោតលើពលរដ្ឋពេញវ័យដែលចង់ទិញទំនិញ និងសេវាកម្មតាមអ៊ីនធឺណិត និងសូម្បីតែទិញទំនិញនៅក្រៅប្រទេស ប៉ុន្តែមិនអាចធ្វើបានដោយសារពួកគាត់ប្រហែលជាមិនមានគណនីធនាគារ។ ដោយមានការគាំទ្រពីក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភពលោក Mastercard, ធនាគារ ស្ថាបនា, ក្រុមហ៊ុន Paymentology និងក្រុមហ៊ុន Prudential Cambodia យើងអាចផ្តល់សេវាដល់អតិថិជននៅក្នុងទីផ្សារ ដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវាធនាគារប្រើប្រាស់»។

លោកស្រី Winnie Wong ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន Mastercard ប្រចាំប្រទេស កម្ពុជា វៀតណាម និងឡាវ មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Mastercard តែងតែប្តេជ្ញាក្នុងការបង្កើត ពិភពលោក មួយដែលមិនប្រើប្រាស់សាច់ប្រាក់។ ដើម្បីសម្រេចបានគោលដៅនេះ ក្រុមហ៊ុន Mastercard បាននិងកំពុងធ្វើការជាមួយដៃគូសំខាន់ៗក្នុងការផ្តល់ជូនដំណោះស្រាយទូទាត់ដែលមនុស្សគ្រប់គ្នាអាចចូលប្រើប្រាស់បាននៅគ្រប់ទីកន្លែង»។

លោកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុន Mastercard មានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នីសម្រាប់គំនិតផ្តួចផ្តើមនេះដែលមិនត្រឹមតែបំពេញតម្រូវការឌីជីថលថ្មីរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនមធ្យោបាយប្រកបដោយសុវត្ថិភាពរលូននិងងាយស្រួល ផងដែរសម្រាប់អ្នកដែលគ្មានគណនីធនាគារដើម្បីចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា មានប្រសាសន៍ថា៖ «ភាពជាដៃគូនេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់យើងនៅធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនសេវាធនាគារឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនដែលត្រូវការធ្វើប្រតិបត្តិការតាមអ៊ីនធឺណិត និងឌីជីថលប្រកបដោយសុវត្ថិភាព និងសុន្តិសុខ។ វាក៏ជាកិច្ចសហប្រតិបត្តិកប្រកបដោយអត្ថន័យមួយផងដែរព្រោះវាជាផ្លូវមួយឆ្ពោះទៅរកបរិយាបន្នហិរញ្ញវត្ថុពេញលេញសម្រាប់ប្រជាជនកម្ពុជា»។

លោក Rowan Brewer នាយកប្រតិបត្តិក្រុមហ៊ុន Paymentology បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាជួយផ្តល់មធ្យោបាយដំណើរការកាតនិម្មិតទ្រូម៉ាន់ម៉ាស័្ទរកាតយើងមានក្តីរីករាយក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់ក្រុមហ៊ុន ទ្រូម៉ាន់នីក្នុងការនាំយកសេវាកម្មហិរញ្ញវត្ថុ ដល់ទៅកាន់ដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវាធនាគារប្រើប្រាស់»។

អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបានដាក់ដំណើរការកាតនិម្មិតទ្រូម៉ាន់ម៉ាស័្ទរកាតរបស់ពួកគេដោយជោគជ័យ នឹងអាចទទួលបានប្រាក់ត្រលប់មកវិញរហូតដល់ ៦ដុល្លារ នៅពេលពួកគេទិញទំនិញឬសេវាកម្ម។ អតិថិជនរបស់កាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាត ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការមិនគិតថ្លៃសេវាប័ណ្ណប្រចាំឆ្នាំផងដែរ ហើយក៏នឹងទទួលបានសិទ្ធិដូចគ្នាទៅនឹងអ្នកដែលប្រើកាតម៉ាស័្ទរកាតផ្ទាល់ផងដែរ។

អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលមានកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាតអាចទិញទំនិញ និងទូទាត់ប្រាក់តាមអ៊ីនធឺណិតជាមួយក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនដូចជា Food Panda, Nham24, L192, Grab, Agoda, Netflix, Lazada, TikTok, Booking.com, Apple store, Google store, Airbnb, Airasia, Mobile Legend, Coda Shop, Spotify, Farfix, WowNow, aliExpress, Amazon និង Apple Music។

តាមរយៈការដាក់ដំណើរការកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាតរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី សង្ឃឹមថានឹងលើកកម្ពស់ការទូទាត់មិនប្រើសាច់ប្រាក់និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពោលគឺជាគោលបំណងមួយដែលក្រុមហ៊ុន ទ្រូម៉ាន់នី ព្យាយាមសម្រេចបានតាមរយៈការធ្វើការងារជាមួយដៃគូក្នុងស្រុកជាច្រើន។

ក្នុងពេលជាមួយគ្នានេះដែរ កម្មវិធីទូរស័ព្ទទូទាត់ TrueMoney Wallet ក៏បានដាក់ដំណើរការឡូហ្គោថ្មីផងដែរ ដើម្បីឱ្យមានភាពស្របគ្នាទៅនឹងគោលការណ៍ ណែនាំថ្នាក់តំបន់ បង្កើនភាពទាក់ទាញ ដល់អតិថិជនឱ្យមើលទៅងាយស្រួលយល់ថាតើ TrueMoney Wallet បម្រើជូនសេវាអ្វីខ្លះ និងដើម្បីបន្ស៊ីទៅនឹងរបៀបរស់នៅរបស់អ្នកប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet៕

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង