
កាប៊ុល៖ ជនស៊ីវិលអាហ្វហ្គានីស្ថានម្នាក់ដែលបានឃើញហេតុការណ៍បាននិយាយថា ជនរងគ្រោះមួយចំនួនបានស្លាប់នៅក្នុងការវាយប្រហារអាកាសយានដ្ឋានក្រុងកាប៊ុលឆ្នាំ ២០២១ ដោយជនរងគ្រោះជាច្រើនត្រូវបានសម្លាប់ដោយការបាញ់ប្រហារដោយមិនរើសមុខរបស់ទាហានអាមេរិកដែលឈរជើងនៅអាកាសយានដ្ឋាន។
យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក យ៉ាងហោចណាស់មានការផ្ទុះពីរនៅច្រកទ្វារ Abbey នៃអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ នៅពេលដែលទាហានអាមេរិកបានដកខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្រ្គាម ហើយក្រុមប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនបានរង់ចាំការភៀសខ្លួននៅព្រលានយន្តហោះ។
លោក Jawad ម្ចាស់ហាងដែលបានរួចផុតពីការវាយប្រហារយ៉ាងយ៉ាងឃោឃៅរបស់អាម៉េរិក បាននិយាយថា បន្ទាប់ពីមានការផ្ទុះ ទាហានអាមេរិកបានបាញ់ទៅលើជនស៊ីវិលនៅក្បែរនោះយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ លោកបន្តថា ខ្ញុំបានឃើញមនុស្សរត់យកប្រោសអាយុជីវិតរបស់ពួកគេតាមប្រឡាយ ហើយទាហានអាមេរិកមួយចំនួនបានបាញ់ទៅលើជនស៊ីវិលយ៉ាងសាហាវជាទីបំផុត។
គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិកបានចាប់ផ្តើមជម្លៀសជនជាតិអាម៉េរិក និងដៃគូអាហ្វហ្គានីស្ថានចេញពីប្រទេសចាប់តាំងពីក្រុមតាលីបង់បានចូលដល់រដ្ឋធានីកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា។ ជនស៊ីវិលអាហ្វហ្គានីស្ថានជាង ៣០,០០០ នាក់ត្រូវបានសម្លាប់ និង ១១ លាននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីការលុកលុយរបស់សហរដ្ឋអាមេរិកលើអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០១ ៕