
ចិន៖ព្យុះទីហ្វុង បានបង្កជាព្យុះភ្លៀង និងខ្យល់បក់ខ្លាំងនៅក្នុងខេត្ត ក្វាងទុង និង ហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើឱ្យផ្លូវមួយចំនួនត្រូវជន់លិច ស្របពេលដែលប្រជាជនចិនជាច្រើនពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។
ស្ថានីយ៍ឧតុនិយមខេត្តបាននិយាយថា ព្យុះទីហ្វុង បានបោកបក់មកលើដីជាមួយនឹងល្បឿនខ្យល់រហូតដល់ ១១៨.៨គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃព្រហស្បតិ៍ នៅលើឆ្នេរសមុទ្រនៃទីក្រុង Maoming ខេត្ត ក្វាងទុង ។
នៅទីក្រុង យ៉ាងជាំង នៃខេត្ត ក្វាងទុង ទូកនេសាទជាង ៣០០ ត្រូវបានហៅឱ្យត្រឡប់ទៅកំពង់ផែ មុនពេលព្យុះទីហ្វុងបានបោកបក់មកលើគោក។ នៅទីក្រុង Zhuhai នៃខេត្តតែមួយ រលកសមុទ្របានឡើងដល់កម្ពស់ប្រាំម៉ែត្រ ក្រោមឥទ្ធិពលរួមគ្នានៃព្យុះទីហ្វុង និងជំនោរតារាសាស្ត្រ។
ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតកំពុងរង់ចាំក្នុងករណីមានគ្រោះអាសន្នខ្លះកើតឡើង។ ខេត្ត Hainan ភាគខាងត្បូងប្រទេសចិនក៏ទទួលឥទ្ធិពលពីព្យុះទីហ្វុង ផងដែរ ដោយភ្លៀងបានវាយលុកទីក្រុង Haikou ចាប់តាំងពីយប់ថ្ងៃពុធ។
ផ្លូវមួយចំនួនក្នុងទីក្រុង Haikou ត្រូវបានជន់លិចគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរក្នុងតំបន់បានបញ្ជូនមនុស្សទៅកាន់ការដ្ឋានដើម្បីរំដោះផ្លូវដែលលិចទឹក។ នាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ស្រុក និងក្រុងចំនួនប្រាំក្នុងខេត្ត Hainan ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ច្រើនជាង ១០០មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់៕