
តូក្យូ៖ ប្រមុខទីភ្នាក់ងារប៉ូលិសជនជាតិជប៉ុនបានប្រកាសលាលែងពីតំណែង ក្រោយរូបលោលមិនអាចការពារសុវត្ថិភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនបាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត ស៊ីអិនអេ។
លោក Itaru Nakamura ដែលជាប្រមុខប៉ូលិសជប៉ុនប្រចាំក្រុងណារាបានឲ្យដឹងថាថា "លោកបានសម្រេចចិត្តចាកចេញពីតំណែងរបស់លោកដោយសារតែលោកពុំមានសមត្ថភាពគ្រប់គ្រាន់ការពារអាយុជីវិតប្រមុខអតីតមេដឹកនាំជប៉ុនលោក Shinzo Abe" ។
លោក Nakamura បានបន្ថែមថា "នៅពេលដែលយើងបានពិនិត្យ និងឆ្លុះបញ្ចាំងពីឧប្បត្តិហេតុនោះ យើងបានសម្រេចចិត្តចាប់ផ្តើម ជួសជុលប្រព័ន្ធសុវត្ថិភាពរបស់យើងសារឡើងវិញ ដើម្បីបង្កាកុំឲ្យមានការកំហុងដូចពីមុនបន្តទៀត" ។
គួរបញ្ជក់ថាលោក Abe គឺជាអ្នកនយោបាយដ៏ល្បីរបស់ប្រទេសជប៉ុន និងជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេ ប៉ុន្តែសន្តិសុខមានភាពស្រាលនៅពេលលោកថ្លែងសុន្ទរកថាដ៏គគ្រឹកគគ្រេងនៅតាមផ្លូវមួយក្នុងតំបន់ភាគខាងលិច។ ប៉ូលីសក្នុងតំបន់បានទទួលស្គាល់កំហុស "មិនអាចប្រកែកបាន" ជុំវិញការស្លាប់របស់លោក Abe។
មន្ត្រីជប៉ុន រួមទាំងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានទទួលស្គាល់កំហុសក្នុងសន្តិសុខជុំវិញការបង្ហាញខ្លួនរបស់លោក Abe នៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត។ ភ្នាក់ងារនគរបាលជាតិពីមុនបានប្រាប់រ៉យទ័រថា ការសម្លាប់គឺជាលទ្ធផលនៃប៉ូលីសមិនបានបំពេញទំនួលខុសត្រូវរបស់ពួកគេ ដោយបន្ថែមថាខ្លួនបានបង្កើតក្រុមមួយដើម្បីពិនិត្យឡើងវិញនូវវិធានការសន្តិសុខ និងការការពារ និងវិវត្តន៍ជំហានបង្ការដើម្បីកុំមានរឿងបែបនេះកើតឡើងម្តងទៀត។
សូមជម្រាប់ជូនថា លោកអាបេត្រូវបានគេបាញ់សម្លាប់នៅលើផ្លូវនៃយុទ្ធនាការកាលពីថ្ងៃទី ៨ កក្កដា នៅក្នុងតំបន់ណារ៉ាកំឡុងពេលលោកឃោសនាបោះឆ្នោតនាពេលខាងមុខ៕