Yearendyearend1140x150

ការប្រមូលផលរដូវ«ស្លឹកឈើជ្រុះ»កំពុងដំណើរការនៅភាគខាងជើងភាគពាយព្យនៃប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កសិករចិនជាច្រើនរយនាក់កំពុងរីករាយនឹងការប្រមូលផលរដូវស្លឹកឈើជ្រុះនៅតំបន់ស្វយ័ត ស៊ីនជាំង ភាគពាយ័ព្យនៃប្រទេសចិន។

នៅដើមរដូវស្លឹកឈើជ្រុះមកដល់ កសិករចិនកំពុងដំណើរការម៉ាស៊ីនច្រូតកាត់ចំនួន ១,២០០ ឈុត ដើម្បីច្រូតស្រូវសាលីច្រើនជាង ៣៣,០០០ ហិកតា នៅទីក្រុង ហ៊ូលូនប៊ូរ តំបន់ស្វយ័តម៉ុងហ្គោលីនៃប្រទេសចិន។

ដោយឡែកនៅក្នុងតំបន់ សៅស៊ូ ដែលជាស្រុកមួយក្នុងខេត្តស្វយ័តនៃតំបន់ ស៊ីនជាំងផ្កានៃ perilla ពណ៌ស្វាយក្រអូបកំពុងរីកដុះដាលពេញផ្ទៃដី ប្រហែល ១៦៧ ហិកតា នៃផ្ទៃដីដែលមានផ្កាឈូករ័ត្នពណ៌មាស និងផ្កា canola ផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលមូលដ្ឋានបានប្រើប្រាស់ពេញលេញនូវធនធានដីដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ពន្លឿនការកែសម្រួលរចនាសម្ព័ន្ធដំណាំ លើកទឹកចិត្ត និងណែនាំកសិករឱ្យដាំដំណាំពិសេសដូចជា កាណូឡា នឹងដំណាំផ្សេងៗទៀត ព្រមជាមួយការជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិក្នុងតំបន់។

ក្នុងចំណោមនោះ សមុទ្រនៃផ្កា perilla ពណ៌ស្វាយក្រអូប គឺជាកន្លែងទេសភាពកសិកម្មដ៏សំខាន់មួយ ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាជារៀងរាល់ឆ្នាំ។ ភ្ញៀវទេសចរជាង ៥០,០០០ នាក់បានមកលេងនៅទីនេះក្នុងអំឡុងពេលចេញផ្កាច្រើនជាងមួយខែកាលពីឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង