
ហូជីមិញ៖ បុរសម្នាក់និងស្ត្រីម្នាក់ដែលធ្វើការជាអ្នកបកប្រែឲ្យជនជាតិចិន ត្រូវបានជាប់ពន្ធនាគារពីបទជួយជនជាតិចិនចូលប្រទេសវៀតណាមដោយខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាជនជាប់ចោទមានឈ្មោះ Ha Hoang Son អាយុ ២៩ ឆ្នាំ និងមិត្តស្រីរបស់ខ្លួន Dang Thi Thuy Linh អាយុ ២៧ ឆ្នាំនឹងត្រូវជាប់គុកម្នាក់៩ ឆ្នាំខ្លួនពីបទ "រៀបចំឱ្យមនុស្សចេញ ចូល និងស្នាក់នៅក្នុងប្រទេសវៀតណាមដោយខុសច្បាប់" នេះបើយោងតាមតុលាការនៅកណ្តាលទីក្រុង Da Nang បានប្រកាសកាលពីថ្ងៃអង្គារ។
សាលក្រមអះអាងថា បុរសជនជាតិចិនម្នាក់ឈ្មោះ A Hai បានទាក់ទង Son និង Linh កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈកម្មវិធីផ្ញើសារចិន WeChat ដោយសុំឱ្យពួកគេកក់បន្ទប់សម្រាប់ជនជាតិចិនខុសច្បាប់ពីរនាក់នៅទីក្រុង Da Nang ។ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ A Hai បានស្នើសុំម្តងទៀត Son និង Linh ជួលបន្ទប់សម្រាប់ជនជាតិចិនខុសច្បាប់ចំនួន ៥ នាក់ផ្សេងទៀតដែលចូលមកប្រទេសវៀតណាមដោយក្រុមឆបោកទាំងពីនេះបានបោកប្រាស់លុយរបស់ចិនជាច្រើនពាន់ដុល្លារជាថ្នូទៅនឹងការស្នាក់នៅ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនេះកំពុងរង់ចាំនិតិវិធីតុលាការវៀតណាមកាត់ទោសបន្តតាមផ្លូវច្បាប់៕