Yearendyearend1140x150

ចំនួនអ្នកស្លាប់កើនដល់៨០០នាក់ក្នុងទឹកជំនន់ប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នក​ស្រុក​ម្នាក់​ធ្វើ​ដំណើរ​តាម​ទូក​តាម​ផ្លូវ​លិច​ទឹក​ក្នុង​ក្រុង Sukkur ខេត្ត Sindh ក្នុងប្រទេសប៉ាគីស្ថាន

អ៊ីសាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថានបាន ប្រកាសអំពាវនាវឲ្យអន្តរជាតិផ្តល់ជំនួយក្នុងការដោះស្រាយទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ៨០០ នាក់ចាប់តាំងពីខែមិថុនាមក។

មន្រ្តីប៉ាគីស្ថានបានឲ្យដឹងថា ខ្យល់មូសុងប្រចាំឆ្នាំមានសារៈសំខាន់សម្រាប់ការស្រោចស្រពដំណាំ និងការបំពេញបឹង និងទំនប់នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំ វាក៏នាំមកនូវរលកនៃការបំផ្លិចបំផ្លាញផងដែរ។ ភ្លៀងធ្លាក់ខ្លាំងបានបន្តវាយលុកប្រទេសប៉ាគីស្ថានជាច្រើនកាលពីថ្ងៃពុធ ដោយអាជ្ញាធររាយការណ៍ថាមានអ្នកស្លាប់ជាងដប់នាក់ រួមទាំងកុមារប្រាំបួននាក់ផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ស្ត្រីម្នាក់ឈ្មោះ Khanzadi បានប្រាប់ AFP នៅក្នុងក្រុង Jaffarabad ខេត្ត Balochistan ថា " ធ្លាក់ភ្លៀងអស់មួយខែហើយគ្មានអ្វីនៅសេសសល់"ហើយពលរដ្ឋជាច្រើនបូករួមទាំងនាងផងដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាខ្លាំង។

ដោយឡែករដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុលោកស្រី Sherry Rehman បាននិយាយថា អាជ្ញាធរនឹងចាប់ផ្តើមការអំពាវនាវសុំជំនួយពីអន្តរជាតិ នៅពេលដែលការវាយតម្លៃបានបញ្ចប់ដោយសារប្រទេស ប៉ាគីស្ថានកំពុងរងទុកជាខ្លាំង។ លោកស្រីបន្តថា "ដោយគិតពីទំហំនៃគ្រោះមហន្តរាយប្រទេសយើងត្រូវការជំនួយចាំបាច់ជាច្រើន សូម្បីតែទីក្រុងអ៊ីស្លាម៉ាបាដ ដែលអាចទប់ទល់នឹងគ្រោះមហន្តរាយអាកាសធាតុដ៏ធំនេះដោយខ្លួនឯងឥឡូវនេះក៏កំពុងរងគ្រោះជាខ្លាំងផងដែរ"។

គួរបញ្ជាក់ថាប្រទេសប៉ាគីស្ថានស្ថិតនៅលំដាប់ទីប្រាំបីក្នុងបញ្ជីប្រទេសដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុតចំពោះអាកាសធាតុខ្លាំងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ នេះបើយោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសកលដែលចងក្រងដោយអង្គការមិនមែនរដ្ឋាភិបាលបរិស្ថាន Germanwatch៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង