Yearendyearend1140x150
Img 0571

កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យ«សំណង់»២ពាន់គម្រោងក្នុងរយៈពេល៦ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល)

ភ្នំពេញ៖ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាសម្រាប់រយៈពេល៦ខែនៃឆ្នាំ២០២២នេះ គឺមានប្រមាណជា២ពាន់គម្រោង ដែលមានផ្ទៃក្រឡាសរុបសំណង់ទាំងអស់ប្រមាណ ២,៨លានម៉ែត្រការ៉េ ក្នុងទុនវិនិយោគសរុបចំនួន១២០៦លានដុល្លារអាម៉េរិក។ នេះជាប្រសាសន៍របស់ឯកឧត្ដម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ឯកឧត្ដម លី រស្មី មានប្រសាសន៍ថា វិស័យសំណង់គឺបានចូលរួមយ៉ាងសកម្មនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការវិនិយោគលើវិស័យសំណង់នេះផ្ទាល់តែម្ដង ដែលបានធ្វើឱ្យវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរីកចម្រើននៃវិស័យសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបន្តថា ចំនួនគម្រោង និងទុនវិនិយោគដែលបានវិនិយោគសម្រាប់រយៈពេល៦ខែនៃឆ្នាំ២០២២នេះ គឺមានតិចជាងការវិនិយោគលើវិស័យសំណង់កម្ពុជាក្នុងឆ្នាំ២០២១ ដោយនៅឆ្នាំ២០២១កម្ពុជាមានគម្រោងវិនិយោគលើវិស័យសំណង់ចំនួន៤៣០៣គម្រោង មានផ្ទៃក្រឡាសំណង់ជាង១២លានម៉ែត្រការ៉េ ក្នុងទុនវិនិយោគសរុបប្រមាណ ៥៣៣៣លានដុល្លារអាម៉េរិក។

ឯកឧត្តមបញ្ជាក់ថា ប្រទេសដែលបានដើរតួនាទីធំជាងគេក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន និងថៃជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង