Yearendyearend1140x150

ក្រសួងដែនដីរកចំណូលចូលជាតិប្រមាណ១៥០លានដុល្លារក្នុងមួយឆ្នាំពីវិស័យដីធ្លី និងសំណង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងដែលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទៅលើវិស័យដីធ្លី និងសំណង់ ។ បើគិតពីការផ្តល់សេវាសាធារណៈនេះ ក៏នាំមកនូវចំណូលចូលថវិកាជាតិប្រមាណ១៥០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម សេង ឡូត បានលើកឡើងថា ក្រសួងរៀបចំដែនដី ជាក្រសួងដែលផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋទៅលើវិស័យដីធ្លីនឹងសំណង់ ។ បើគិតពីការផ្តល់សេវាសាធារណៈនេះ ក៏នាំមកនូវចំណូលជូនដល់ប្រជាពលរដ្ឋផងដែរ ដោយក្នុងចំណូលដែលទទួលបានប្រមាណជាង៥០០លានដុល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ។ 

ឯកឧត្តម បានបញ្ជាក់ថា បើគិតជាលេខមូល ក្នុងមួយឆ្នាំចំណូលដែលប្រមូលនៅស្ថាប័នសុរិយោដី និងសំណង់នេះ ដែលជាសេវាមិនមែនពន្ធ ក្រសួងប្រមូលបានប្រមាណ ៣០លានដុល្លារ ក្នុងមួយឆ្នាំ ហើយចំណូលប្រមូលដោយអង្គភាពពន្ធដា ប៉ុន្តែប្រតិបត្តិការទាំងអស់ត្រូវបានចាត់ចែងនៅរដ្ឋបាលសុរិយោដី ដែលហៅថាពន្ធប្រថាប់ត្រា ក្នុងមួយឆ្នាំបានប្រមាណ ១២០លានដុល្លារ។

ឯកឧត្តម សេង ឡូត បានបន្តថា បើគិតជាលេខមូលក្នុងមួយឆ្នាំ ក្រសួងរៀបចំដែនដី បានចូលរួមចំណែកក្នុងការរកចំណូលចូលថវិកាជាតិ បានប្រមាណ១៥០លានដុល្លារក្នុងមួយឆ្នាំ។ ហើយសេវាសាធារណៈរបស់ក្រសួងដែនដី ត្រូវបានបង្កលក្ខណៈឲ្យមានភាពកាន់តែសាមញ្ញ រួមជាមួយនឹងកាត់នូវរយៈពេលឲ្យបានខ្លី ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមផ្ទាល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដូចជាការបិទផ្សាយសាធារណៈក្នុងការចុះបញ្ជីដីធ្លីពី៣០ថ្ងៃ មក១៥ថ្ងៃ ការសម្រួលការចុះហត្ថលេខាបញ្ជាក់ទៅលើលិខិតលក់ផ្តាច់សម្រួលត្រឹមតែចុះបញ្ជីមេឃុំ ចៅសង្កាត់។

ឯកឧត្តម សេង ឡូត បានបន្តថា ទាំងអស់នេះ សុទ្ធតែជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីឲ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពធ្វើយ៉ាងណា ដើម្បីឆ្លើយតបដែលប្រជាពលរដ្ឋចង់បាន ពោលគឺធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវានេះ ប្រកបដោយការពេញចិត្តពេញថ្លើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង