Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមរំពឹងថាការវិនិយោគលើដំណាំកៅស៊ូនៅកម្ពជានឹងសម្រេចផលបាន១៤ម៉ឺនតោន នៅបំណាច់ឆ្នាំ២០២២នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង ឯកឧត្តម Le Thanh Hung អគ្គនាយក VRG 

ភ្នំពេញ៖ ក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានបោះទុនវិនិយោគ និងកសាងរោងចក្រនៅកម្ពុជាកន្លងមក ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាមបានសម្រេចផលិតជ័រកៅស៊ូចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ នេះបើតាមការរាយការណ៍របស់ឯកឧត្តម Le Thanh Hung អគ្គនាយក VRG ដែលបានដឹកនាំគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម។

ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានរួមចំណែកយ៉ាងច្រើនដល់កម្ពុជា ដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា, បង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ បង្កើនគម្របដីបៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា និង បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។ នេះបើតាមក្រសួងកសិកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន មានក្តីសង្ឃឹមថា សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ ។

លោក Le Thanh Hung វៀតណាមកំពុងសិក្សាស្វែងយល់បន្ថែម ដើម្បីបានស្វែងយល់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុង វិស័យកៅស៊ូរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង