Cctime 6monthsfree desktop
Cc times  web banner kh (2)

រញ្ជួយដីដ៏ខ្លាំងបានវាយប្រហារឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០០៤

ហ្សាការតា៖ គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអង្គារ ដោយបានបង្ខំឲ្យមនុស្សចុះចេញពីផ្ទះរបស់ពួកគេរងកន្លែងមានសុវត្ថិភាព ដោយពុំទាន់មានអ្នកស្លាប់ ឬការខូចខាតភ្លាមៗនោះទេ។

ការរញ្ជួយដីបានកើតឡើងនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគនិរតីនៃកោះស៊ូម៉ាត្រា នៅម៉ោងប្រហែល ៩.៣០នាទី យប់ ដែលនៅជិតបំផុតទៅនឹងខេត្ត Bengkulu, South Sumatra និង Lampung ដោយបានបង្ខំឲ្យប្រជាជននៅស៊ូម៉ាត្រាខាងត្បូង និងទីក្រុង Bengkulu ប្រញាប់ប្រញាល់ចេញពីផ្ទះរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានអ្នកស្លាប់ ឬការខូចខាតណាមួយត្រូវបានរាយការណ៍ភ្លាមៗដោយអាជ្ញាធរ ហើយ USGS បានប៉ាន់ប្រមាណថា មានឱកាសតិចតួចនៃការខូចខាតនៅលើដីនៅលើកោះស៊ូម៉ាត្រាខណៈពុំមានការគំរាមកំហែងពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយទេ។ ប៉ុន្តែទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី (BKMG) បានណែនាំអ្នកស្រុកឱ្យ "ប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមាន" ។

មន្រ្តីបានឲ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ ស្ថិតនៅចំណុចកណ្តាលដោយ វាស្ថិតនៅក្នុងសមុទ្រប្រហែល ៦៤ គីឡូម៉ែត្រពីច្រាំង។ ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក "Ring of Fire" ដែលបណ្តាលឱ្យមានការរញ្ជួយដីជាញឹកញាប់។

គួរបញ្ជាក់ថាការរញ្ជួយដីដ៏ធំចុងក្រោយដែលបានវាយប្រហារប្រទេសនេះគឺនៅក្នុងខែមីនា នៅពេលដែលការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារលើឆ្នេរសមុទ្រភាគខាងលិចនៃកោះស៊ូម៉ាត្រា។ អ្នកស្រុកនៃកោះ Nias និង Hibala នៃកោះស៊ូម៉ាត្រាខាងជើងបានរាយការណ៍ថាកំពុងភ្ញាក់ពីដំណេកដោយសារការរញ្ជួយ។ កាលពីខែមុន គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងជើងនៃកោះស៊ូម៉ាត្រា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងរាប់សិបនាក់រងរបួស។

ការរញ្ជួយដីនៅខែកុម្ភៈនោះ មានជម្រៅ ១២ គីឡូម៉ែត្រ ដោយបានបំផ្លាញផ្ទះ និងអគារជាច្រើន រួមទាំងវិហារអ៊ីស្លាម សាលារៀន និងធនាគារ ហើយជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ៦,០០០ នាក់។ នៅឆ្នាំ ២០០៤ ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រា និងបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស ២២០,០០០ នាក់នៅទូទាំងតំបន់ រួមទាំងប្រហែល ១៧០,០០០ នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង