Yearendyearend1140x150

ស្ត្រីម្នាក់ស្លាប់ក្នុងរថយន្ត ក្រោយទឹកជំនន់បន្តវាយប្រហារក្រុងDallasនៃអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ Dallas រដ្ឋតិចសាស់ កាលពីថ្ងៃចន្ទ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេត្រូវបានទឹកហូរកាត់ដោយទឹកជំនន់កើនឡើងខ្លាំង។

យោងតាមលោក Clay Jenkins មន្ត្រីជាប់ឆ្នោតកំពូលនៅ Dallas County បានឱ្យដឹងថា សាកសពស្ត្រីអាយុ ៦០ ឆ្នាំម្នាក់ដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណត្រូវបានស្រង់ចេញពីរថយន្តរបស់នាង បន្ទាប់ពីទឹកជំនន់បានស្រកនៅរសៀលថ្ងៃចន្ទនៅក្នុងតំបន់មួយនៃភាគខាងកើតទីក្រុង Dallas ។

ភ្លៀងធ្លាក់ក្នុងរយៈពេល ២៤ ម៉ោងដែលបញ្ចប់កាលពីយប់ថ្ងៃចន្ទលើសពីការព្យាករណ៍ ដោយតំបន់មួយនៅភាគខាងកើតទីក្រុង Dallas មានភ្លៀងធ្លាក់ច្រើនជាង ៣៨ សង់ទីម៉ែត្រ នេះបើយោងតាមប្រតិបត្តិការផ្លូវទឹករបស់ Dallas Water Utility ។

សេវាអាកាសធាតុជាតិ (NWS) បានព្រមានអំពីទឹកជំនន់នៅផ្នែកខ្លះនៃទីក្រុង Dallas បានចូលជាធរមានរហូតដល់ព្រឹកថ្ងៃពុធ ជាមួយនឹងហានិភ័យនៃព្យុះផ្គររន្ទះ និងរយៈពេលខ្លីនៃភ្លៀងធ្លាក់ខ្លាំងដែលអាចកើតមានសម្រាប់ថ្ងៃអង្គារ និងថ្ងៃពុធ។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ Dallas និងនៅទូទាំងវាលទំនាបភាគខាងត្បូង គឺជាធ្លាក់ខ្លាំងចុងក្រោយបំផុតនៃអាកាសធាតុធ្ងន់ធ្ងរដែលបានវាយប្រហារសហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ដែលថ្មីៗនេះបានបង្កឱ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់ ខ្យល់ព្យុះកំបុតត្បូង ភ្លើងឆេះព្រៃ និងរលកកំដៅផ្សេងៗ។

នាយកដ្ឋានប៉ូលីស Dallas បាននិយាយនៅលើ Twitter ថា ផ្លូវជាច្រើននៅតែបិទនៅរសៀលថ្ងៃច័ន្ទ ដោយសារទឹកជំនន់។នាយកដ្ឋានប៉ូលីស Dallas ក៏បានព្រមានអ្នកបើកបរឱ្យជៀសវាងការបើកបរក្នុងទឹកខ្ពស់។

សេវាកម្មអាកាសធាតុអាម៉េរិកបានបញ្ជាក់ថា "ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃកំពុងដំណើរការលើផ្នែកខ្លះនៃវាលទំនាបភាគខាងត្បូង ដែលអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ទីក្រុង និងកន្លែងដែលមានការបង្ហូរទឹកមិនល្អ"ដូចច្នេះប្រជាពលរដ្ឋទាំងអស់គួរតែត្រៀមខ្លួនជាស្រេចដើម្បីរកទីដែលមានសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង